លោក Jose Mourinho ចង់អោយ Tottenham មានឆន្ទៈនិងចុះហត្ថលេខា ខ្សែការពារកណ្តាល Raphael Varane ពីក្លឹប Real Madrid ជាមួយនិងការផ្តល់ជូន នូវសំណើរ ជា ទឹក ប្រាក់ប្រមាណ៦៨ លានផោន ដើម្បីដាក់អោយក្រុមអធិរាជសពិចារណាសំណើរខាងលើ ។

ប្រភពពីគេហទំព័រ El Desmarque អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់បានចុះហត្ថលេខានាំយក ខ្សែ ការពារកណ្តាល និង ជាម្ចាស់ជ័យលាភី World Cup បារាំងរូបនេះមកកាន់ទឹកដី Santiago Bernabeu នៅក្នុងឆ្នាំ ២០១១ ពីក្លឹប Lens នៅពេលដែលកីឡាករបារាំងរូបនេះនៅមានវ័យត្រឹមតែ១៨ឆ្នាំប៉ុណ្ណោះ ហើយរយៈពេលប៉ុន្មានឆ្នាំក្រោយមករូបគេបានអភិវឌ្ឍខ្លួនជាខ្សែការពារឆ្នើមម្នាក់លើពិភពលោក។

ក្រោយរួមការងារមួយឆ្នាំលោក Mourinho បានចាកចេញពីក្លឹបយ៉ាងណាក្តីរូបលោកតែងតែកោតសរសើរ Varane និងក៏ធ្លាប់បានបានព្យាយាមទាក់ទាញរូបគេមកកាន់ទឹកដី Old Trafford កំលុងពេលដឹកនាំ Manchester United ។ ប្រភពដដែលបន្តថា Varane បច្ចុប្បន្នក៏មានចេតនាចង់ផ្លាស់ប្តូរបទពិសោធន៏ជាមួយក្លឹបដទៃទៀតបន្ទាប់ពីជួយ Real Madrid ឈ្នះពានសរុប ១៦រួចមក។

ប្រភព៖ Dailymail