អ្នកចាត់ការទូទៅក្រុមមេឃខៀវ Manchester City លោក Pep Guardiola បានទទួលស្គាល់ថាការប្រជែងជើងឯកក្របខ័ណ្ឌ Premier League គឺអស់ហើយបន្ទាប់ពីក្រុមការពារតំណែងជើងឯកបានចាញ់ Wolves ៣ទល់និង២ កាលពីថ្ងៃសុក្រ។បច្ចុប្បន្ន Man City ឈរនៅលេខ ៣ ក្នុងតារាង Premier League មាន ១៤ ពិន្ទុតាមពីក្រោយក្រុម Liverpool និង១ពិន្ទុបន្ទាប់ពីក្រុមលេខ២ Leicester City ។

អ្នកចាត់ការទូទៅសញ្ជាតិអេស្បាញបានឆ្លើយសំនួរសួរថាការប្រជែងជើងឯកបានចប់ហើយរឺនៅ?អតីតគ្រូបង្វឹក Barcelona ,Bayern Munich បានប្រាប់ BBC Radio 5 ថា:បរាជ័យនេះគឺមានអត្ថប្រយោជន៍គឺធំណាស់សម្រាប់ក្រុមនាំមុខ។

គិតត្រឹមសប្តាហ៏ទី១៩នេះក្រុម Man City បានចាញ់ការប្រកួតរដូវកាល២០១៩-២០២០នេះ ចំនួន ៥ លើកនៅរដូវកាលនេះពោលគឺច្រើនជាងមួយដងធៀបទៅយុទ្ធនាការចាស់(២០១៨-២០១៩)កន្លងទៅស្របពេលក្រុម បានឈ្នះពានរង្វាន់មួយរួចមកហើយនៅរដូវកាលនេះក្រោយផ្តួល Liverpool បាល់ប៉េណាល់ទីដើម្បីលើកពានបើករដូវកាល Community Shield កាលពីខែសីហា២០១៩កន្លងទៅ។

ប្រភព៖ BBC