ខ្សែបម្រើ Granit Xhaka បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លឹបនៅក្របខណ្ឌ Bundesliga អាឡឺម៉ង់គឺ Hertha Berlin និងបានជូនដំណឹងដល់អាណាព្យាយបាលគឺកាំភ្លើងធំ Arsenal ថារូបគេចង់ចូលរួមជាមួយក្លឹប នេះយោងភ្នាក់ងាររបស់កីឡាកររូបនេះបានអោយដឹង។

អនាគតរបស់អតីតប្រធានក្រុម Xhaka នៅឯកីឡដ្ឋាន Emirates ស្ថិតក្នុងភាពស្រពេចស្រពិលចាប់តាំងពីកីឡាករអន្តរជាតិស្វីសរូបនេះបានប្រតិកម្មយ៉ាងខ្លាំងទៅនឹងការផ្លាស់ប្តូររូបគេចេញអំឡុងពេលប្រកួតស្មើ ២ទល់និង២ ជាមួយ Crystal Palace កាលពីខែតុលា។ បន្ទាប់ពីត្រូវបានដកហូតតំណែងដោយអតីតគ្រូបង្វឹកលោក Unai Emery ការចាកចេញនៅខែមករាអាចនិងកើតមាន ប៉ុន្តែគ្រូបង្វឹកថ្មីលោក Mikel Arteta ដែលធ្លាប់តែកោតសរសើរសមត្ថភាពរបស់ Xhaka រហូតមកនៅតែចង់រក្សាទុករូបគេលេងអោយក្លឹបបន្តទៀត។

បន្ទាប់ពីមានហេតុការនេះកើតឡើងអតីតកីឡាករ Monchengladbach រូបនេះទើបតែបង្ហាញខ្លួនចូលប្រកួតលើកចុងក្រោយនេះក្នុងលទ្ធផល១ទល់និង១ជាមួយក្រុម Bournemouth ប៉ុណ្ណោះ។

ប្រភព: Sportskeeda

វីដេអូ: