អ្នកចាត់ការទូទៅសញ្ជាតិអង់គ្លេសលោក Lampard បានដាក់កីឡាករវ័យក្មេងជាច្រើនអោយមានឪកាសបង្ហាញ ខ្លួនខណៈបច្ចុប្បន្ននេះខ្សែប្រយុទ្ធជួរមុខគឺ Tammy Abraham ខណៈ Michy Batshuayi ពេញចិត្តក្នុងនាមជាកីឡាករបម្រុងខណៈ Giroud អតីតខ្សែប្រយុទ្ធ Arsenal ស្ទើរតែមិនមានឪកាសបង្ហាញខ្លួននោះទេ ។

ខ្សែប្រយុទ្ធបារាំង Oliver Giroud បញ្ជាក់ថារូបគេពិបាកសម្របខ្លួនលេងក្រោមការដឹកនាំរបស់គ្រូបង្វឹក Frank Lampard ហើយមិនចង់ខកបំណងសម្រាប់ឪកាសជាប់ទៅលេងពានរង្វាន់ទ្វីបអឺរ៉ុប អឺរ៉ុប២០២០ជាមួយក្រុមមាន់គកបារាំងទើបខ្សែប្រយុទ្ធរបស់ក្លឹបតោខៀវ Chelsea រូបនេះកំពុងទន្ទឹងរង់ចាំឪកាសផ្លាស់ចេញពីកីឡាដ្ឋាន Stamford Bridge នៅ ខែមករាខាងមុខ ។

កីឡាករវ័យ ៣៣ ឆ្នាំរូបនេះចូលលេងបានតិចតួចបំផុតគឺ ៣ប្រកួតប៉ុណ្ណោះ នៅរដូវកាលនេះនិងរកបានគ្រាប់បាល់១ដងគត់សម្រាប់ការប្រកួតជាមួយ Liverpool ក្នុងពានរង្វាន់ UEFA Super Cup នាពេលកន្លងទៅ ។

ប្រភព: Goal