ក្រុមកាំភ្លើងធំ Arsenal ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មីលោក Mikel Arteta កំពុងត្រៀមដាក់សំណើរនាំយកតារាឆ្នើម Kalidou Koulibaly បច្ចុប្បន្នលេងអោយ ក្លឹប Napoli មកកាន់ទឹកដី Emirate Stadium។ ក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏ចក្រភពអង់គ្លេស ចង់បានខ្សែការពារកណ្តាលសញ្ជាតិសេណេហ្គាលដ៏មានទេពកោសល្យរូបនេះដើម្បីយកមកពង្រឹងក្រុមរបស់ខ្លួនពេលទីផ្សារដោះដូរកីឡាករនិងបើកនៅខែមករាខាងមុខ ២០២០។

មិនត្រឹមតែ Arsenal នោះទេ ខណៈ Everton ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Carlo Anceolloti​ អតីតគ្រូបង្វឹក Napoli ក៏ព្យាយាមសម្លឹងឃើញឪកាសចង់ជួបជុំជាមួយអតីតកូនក្រុម សារជាថ្មីស្របពេល Manchester United សុទ្ធតែសម្តែងការចាប់អារម្មណ៍កីឡាករខ្សែការពារដ៏ រឹងមាំដែលមានតម្លៃប្រមាណជា ៥៥ លានផោនរូបនេះជាយូរមកហើយដែរ។

Koulibaly កីឡាករវ័យ ២៨ ឆ្នាំរូបនេះបានចាប់ផ្តើមអាជីពដំបូងជាមួយក្រុមបារាំង Metz មុនពេលផ្ទេរពីក្លឹបបែលហ្ស៊ិក Genk ក្នុងឆ្នាំ ២០១៤ មកកាន់ក្របខណ្ឌ SerieA និងបានជាប់ជម្រើសជាតិសេណេហ្គាល់នាពេលនោះផងដែរ។