ក្រុមកាំភ្លើងធំ Arsenal ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មីលោក Mikel Arteta កំពុងត្រៀមដាក់សំណើរនាំយកតារាឆ្នើម Kalidou Koulibaly បច្ចុប្បន្នលេងអោយ ក្លឹប Napoli មកកាន់ទឹកដី Emirate Stadium។ ក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏ចក្រភពអង់គ្លេស ចង់បានខ្សែការពារកណ្តាលសញ្ជាតិសេណេហ្គាលដ៏មានទេពកោសល្យរូបនេះដើម្បីយកមកពង្រឹងក្រុមរបស់ខ្លួនពេលទីផ្សារដោះដូរកីឡាករនិងបើកនៅខែមករាខាងមុខ ២០២០។
មិនត្រឹមតែ Arsenal នោះទេ ខណៈ Everton ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Carlo Anceolloti អតីតគ្រូបង្វឹក Napoli ក៏ព្យាយាមសម្លឹងឃើញឪកាសចង់ជួបជុំជាមួយអតីតកូនក្រុម សារជាថ្មីស្របពេល Manchester United សុទ្ធតែសម្តែងការចាប់អារម្មណ៍កីឡាករខ្សែការពារដ៏ រឹងមាំដែលមានតម្លៃប្រមាណជា ៥៥ លានផោនរូបនេះជាយូរមកហើយដែរ។
Koulibaly កីឡាករវ័យ ២៨ ឆ្នាំរូបនេះបានចាប់ផ្តើមអាជីពដំបូងជាមួយក្រុមបារាំង Metz មុនពេលផ្ទេរពីក្លឹបបែលហ្ស៊ិក Genk ក្នុងឆ្នាំ ២០១៤ មកកាន់ក្របខណ្ឌ SerieA និងបានជាប់ជម្រើសជាតិសេណេហ្គាល់នាពេលនោះផងដែរ។