លោក Jurgen Klopp បានបញ្ជាក់ថា Manchester City បានជួយដល់ក្រុម Liverpool តាមរយៈការបង្ខំធ្វើឲ្យពួកគេលេងឲ្យកាន់តែល្អជាងមុន។ ក្រុមរបស់លោក Pep Guardiola បានឈ្នះពាន Premier League ២លើកចុងក្រោយ តាមរយៈការរកបាន១០០ពិន្ទុ និង៩៨ពិន្ទុ ហើយកីឡាកររបស់លោក Klopp បានបង្កើនកម្រិតលេងដើម្បីធ្វើការប្រជែង និងបានបើកការនាំមុខដាច់នៅរដូវកាលនេះ។
ការប្រកួតរបស់ពួកគេនៅរាត្រីនេះ លើទឹកដីក្រុមឈរលេខ២ Leicester បង្ហាញឲ្យឃើញយ៉ាងច្បាស់ពីការកើនឡើងនូវកម្រិតលេងរបស់ពួកគេ ក្នុងរយៈពេល២ ទៅ៣ឆ្នាំចុងក្រោយនេះ។
ក្រុម Leicester រកបានពិន្ទុច្រើនជាង និងគ្រាប់បាល់ច្រើនជាងដែលពួកគេបានស្ថិតក្នុងដំណាក់កាលនេះ នៅរដូវកាលឆ្នាំ២០១៥-២០១៦ ដែលនៅពេលនោះពួកគេបានឈ្នះពាន Premier League ប៉ុន្តែ ក្រុម Liverpool នឹងត្រូវធ្វើដំណើរទៅប្រកួតដោយការនាំមុខ១០ពិន្ទុដាច់ និងនៅសល់១ប្រកួតក្នុងដៃ។
លោក Klopp បានឲ្យដឹងថា៖ «ក្របខ័ណ្ឌ Premier League has បានផ្លាស់ប្តូរក្នុងរយៈពេលដ៏ខ្លី នៅពេលដែលខ្ញុំស្ថិតនៅអង់គ្លេស។ វាមិនអនុញ្ញាតឲ្យចាញ់ការប្រកួតទៀតឡើយ ប្រសិនបើអ្នកចង់ឈ្នះពានរង្វាន់នេះ។ ហេតុផលគឺថា ភាពរឹងមាំដែលក្រុម Manchester City បានបង្ហាញក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ»។ លោកបានបន្ថែមទៀតថា៖ «ពួកគេបានបង្កើនកម្រិតលេងដ៏អស្ចារ្យ ហើយនិយាយឲ្យត្រង់ទៅ ពួកគេបានជួយដល់យើង តាមរយៈការបង្ខំឲ្យយើងព្យាយាម និងតាមឲ្យទាន់ពួកគេ»៕
ប្រភពព័ត៌មាន៖ The Guardian