អតីតខ្សែប្រយុទ្ធ Man.United កីឡាករ Romelu Lukaku បានបង្ហើបប្រាប់ ពាក្យសម្តីដែល Cristiano Ronaldo ធ្លាប់បានបានប្រាប់ដល់ខ្លួន មុនពេលរូបគេសម្រេចផ្លាស់ពីទឹកដី Old Trafford ទៅកីឡាដ្ឋាន San Siro ក្នុងតម្លៃ ៦៥ លានផោនកាលពីរដូវក្តៅឆ្នាំនេះ។

កីឡាករអន្តរជាតិបែលហ្សិក វ័យ ២៦ ឆ្នាំកំពុងរកបាន ១២ គ្រាប់ក្នុងការបង្ហាញខ្លួន ១៧ ប្រកួតនៅលីកកំពូលអ៊ីតាលី Serie A បានបញ្ជាក់ប្រាប់ថាៈ Ronaldo បានប្រាប់រូបគេ យ៉ាងដូច្នេះថាៈ លីកកំពូលអ៊ីតាលី Serie A ជាក្លឹបដែលពិបាករកគ្រាប់បាល់បំផុត មានន័យថាក្របខណ្ឌនេះមានខ្សែការពាររឹងមាំ ក្នុងពិភពបាល់ទាត់ពិសេសនៅលីកកំពូលអឺរ៉ុបទាំង៥។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែត New York Times អតីតកីឡាករ Chelsea Everton និង WestBrom បានបញ្ជាក់ បន្ថែមថាៈខ្ញុំទទួលស្គាល់ថា Serie A ពិតជាពិបាករកគ្រាប់បាល់ជាងនៅ អង់គ្លេស យ៉ាងណាមិញវានិងរឹតតែធ្វើអោយយើងជាកីឡាករមានការខិតខំប្រកួតប្រជែង កាន់តែខ្លាំងនិង រៀនសូត្រពីបទពិសោធន៏នៃការលេងបាល់ទាត់ជាមួយក្របខណ្ឌមួយនេះ។

ប្រភព៖ FOXSPORTASIA