ជនមិនស្គាល់អត្តសញ្ញាណបានបន្តកាត់ច្រមុះរូបសំណាករបស់ Zlatan Ibrahimovic នៅខាងក្រៅ កីឡាដ្ឋាន Malmo ដែលបានដាក់តាំងរូបសំណាកនៅក្នុងប្រទេសស៊ុយអែត។ នេះគឺជាសកម្មភាពបំផ្លិចបំផ្លាញលើកចុងក្រោយបង្អស់ ដែលសំដៅទៅលើរូបសំណាកអតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិស៊ុយអ៊ែតដ៏ល្បីល្បាញរូបនេះ។
ចាប់តាំងពីរូបលោក ត្រូវបានបណ្តាញសារពត៌មានប្រកាសជាផ្លូវការណ៏កាលពីថ្ងៃ២៧ វិច្ឆិកាថា Ibrahimovic បានវិនិយោគភាគហ៊ុនជាមួយក្លឹប Hammarby ដែលជាក្លឹបគូប្រជែង ចំនួន ២៥% ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ នៃជើងឯកស៊ុយអែតនៅឆ្នាំនេះ។
Ibrahimovic បច្ចុប្បន្នមានវ័យ ៣៨ឆ្នាំរូបនេះធ្លាប់បានបង្ហាញខ្លួនជាលើកដំបូងក្នុងអាជីពរបស់ ខ្លួនជាមួយក្លឹប Malmo កាលពី ២០ឆ្នាំមុន ខណៈដែលវិចិត្រករដែលបានសាងរូបសំណាកនេះឡើងគឺលោកលោក Peter Linde បានអំពាវនាវឱ្យប្រជាជនបញ្ឈប់ការបំផ្លិចបំផ្លាញរូបសំណាកនេះជាបន្ទាន់។
អតីតកីឡាករ Ajax, Juventus, Inter Milan, Barcelona, AC Milan, Paris St-Germain និងកីឡាករ Manchester United កំពុងតែស្វែងរកក្លឹបបន្ទាប់របស់គាត់ដែលបានចាកចេញពី LA Galaxy នៅចុងបញ្ចប់នៃរដូវកាលលីកកំពូល MLS របស់អាមេរិក ។
ប្រភព៖ BBC