ខ្សែប្រយុទ្ធ Zlatan Ibrahimovic មិនអាចជួយក្រុមជម្រើសជាតិស៊ុយអែតលេងពានរង្វាន់ Euro 2020 ខាងមុខនេះទេ ដោយសារតែបញ្ហារបួសជង្គង់របស់គេត្រូវការសម្រាកដល់ទៅ៦សប្ដាហ៍យ៉ាងតិច។

ព្រឹត្តិការណ៍ Euro 2020 ដែលលើកពីឆ្នាំមុនមកលេងឆ្នាំនេះនោះ នឹងត្រូវបើកដំណើរការនៅខែក្រោយនេះហើយ ដែលមាន២៤ក្រុមចូលរួមលេងប្រើរូបមន្ដដូចរាល់ដងដែរ។ ដោយសារតែសល់ពេលខ្លីនេះហើយ ក្រុមជម្រើសជាតិស៊ុយអែត នឹងត្រូវអវត្តមានខ្សែប្រយុទ្ធសំខាន់ម្នាក់ហើយ។

Zlatan ដែលកំពុងឡើងជើងនៅក្រុម AC Milan នោះបានរងរបួសជង្គង់ ហើយត្រូវការសម្រាកយ៉ាងតិច៦សប្ដាហ៍ឯណោះ។ នេះមានន័យថា ពេលវេលាសម្រាកនេះ នឹងធ្វើឱ្យរូបគេមិនអាចចូលលេងពានរង្វាន់ Euro បាននោះទេ៕

ប្រភព៖ Dailymail