ក្រុមការពារតំណែងជើងឯក Carabao Cup គឺមេឃខៀវ Manchester City នឹងត្រូវជួបប្រកួតគ្នាជាមួយគូប្រជែង រួមទីក្រុងបិសាចក្រហម Manchester United ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Carabao Cup ។

រីឯមួយគូទៀតនោះគឺ Leicester City នឹងត្រូវជួបប្រកួតជាមួយ Aston Villa សម្រាប់រកអោយឃើញក្រុមណាមួយដែលនិងត្រូវឡើងទៅជួបប្រកួតគ្នានៅវគ្គផ្តាច់ព្រ័ត្ររវាង Man.City និង Man.UtD ខណៈការប្រកួតជើងទី១និងធ្វើឡើងនៅថ្ងៃទី ៦ និងជើងទី២នៅថ្ងៃទី ២៧ ខែមករាឆ្នាំ២០២០ខាងមុខនេះហើយ Man.United និង Leicester និងត្រូវធ្វើជាម្ចាស់ផ្ទះ។

ក្រុមការពារតំណែងជើងឯក Manchester City របស់គ្រូបង្វឹក Pep Guardiola បានឈ្នះពាន Carabao Cup រឺពីមុនត្រូវគេស្គាល់ថាឈ្មោះ League Cup ២ ឆ្នាំចុងក្រោយជាប់គ្នា និង ៤ ដងក្នុង រយៈ ពេល ៦ ឆ្នាំចុងក្រោយនេះ។

ប្រភព៖ BBC