លោក Jorge Mendes ភ្នាក់ងាររបស់កីឡាករ Cristiano Ronaldo បានលើកឡើងថាកំពូលខ្សែប្រយុទ្ធ ឆ្នើមក្រុមជម្រើសជាតិព័រទុយហ្កាល់រូបនេះអាចបញ្ចប់អាជីពរបស់ខ្លួននៅប្រទេសអ៊ីតាលីជាមួយនឹងក្លឹប Juventus ដែលរូបគេកំពុងលេងសម្រាប់រដូវកាលទី២នាពេលបច្ចុប្បន្ននេះ ក្រោយចាកចេញពី កីឡាដ្ឋាន Santiago Bernabeu កាលពីរដូវក្តៅឆ្នាំមុន។

យ៉ាងណាមិញកិច្ចសន្យា របស់អតីតខ្សែប្រយុទ្ធ Man.United និង Real Madrid មានសុពល ភាពជាមួយ Juventus ត្រឹម ឆ្នាំ ២០២២ពោលគឺក្រោយពីព្រឹត្តការណ៏ World Cup បានបញ្ចប់និងជា វេលាដែលរូបគេឈាន ចូលដល់វ័យ ៣៧ ឆ្នាំ។ លោក Mendes បានបញ្ជាក់យ៉ាងដូច្នេះថាៈ Ronaldo សប្បាយ ចិត្ត និងជីវិតរស់នៅទីក្រុង ទូរីនហើយមិនមាន បំណងចង់បន្តអាជីពជាមួយ ក្លឹបដទៃ ទៀតនោះទេមួយវិញទៀតបច្ចុប្បន្នម្ចាស់ពានបាល់មាស៥សម័យដែលឈានចូលវ័យ ៣៥ឆ្នាំនៅ ក្នុងខែកុម្ភៈរូបនេះ អាចឆ្លៀតពេលប្រកបអាជីពធ្វើជំនួញមួយចំនួនក្នុងប្រទេសអ៊ីតាលីផងដែរ។

ប្រភព៖ Goal