ការប្រកួតពានទី៣អង់គ្លេស Carabao Cup កាលពីថ្ងៃ១៧ធ្នូ២០១៩ ក្រុមម្ចាស់ផ្ទះ Aston Villa បានផ្តួលក្រុមហង្សក្រហម Liverpool ដែលបានដាក់កីឡាករ វ័យក្មេងទាំងអស់ ដើម្បីធ្វើដំណើរទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Carabao Cup ។

ក៏ព្រោះតែកីឡាករឈុតធំរបស់ Liverpool កំពុងជាប់មមាញឹកចូលរួមប្រកួតពានរង្វាន់ Club World Cup ប្រទេសកាតានៅ ថ្ងៃពុធនេះលោក Neil Critchley ដែលជាគ្រូបង្វឹកអាយុក្រោម ២៣ ឆ្នាំរបស់ Liverpool បានដាក់កីឡាករក្មេងៗទាំងអស់។

ជាលទ្ធផលបន្ទាប់ពីបរាជ័យសប្តាហ៏មុននៅក្របខណ្ឌ Premier League នាទឹកដី Sheffield United កាលពីសប្តាហ៏មុនក្រុម Aston Villa បានផ្តួល Liverpool ក្នុងលទ្ធផលដ៏លើសលប់គឺ ៥ទល់និង០ ដែលធ្វើអោយក្រុមកីឡាករក្មេងៗរបស់់ Liverpool មិនអាច តដៃរួចបានឡើយ។

ប្រភព៖ BBC