បន្ទាប់ពីឆ្លងកាត់ការចាប់ឆ្នោតនៅថ្ងៃច័ន្ទទី ១៦ធ្នូ ដើមសប្តាហ៏កន្លងទៅនេះលទ្ធផលគឺក្រុមការពារតំណែងជើងឯក Liverpool និងត្រូវជួបជើងខ្លាំងមកពី La Liga គឺ At.Madrid នៅវគ្គ ១៦ក្រុមចុងក្រោយពានរង្វាន់កំពូលទ្វីបអឺរ៉ុប Champion League។
ឆ្លើយតបក្រោយលទ្ធផលនេះគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន លោក Diego Simeone បានបញ្ជាក់ថា: ក្រុម Liverpool គឺជាម្ចាស់ជើងឯកនិងជាក្រុមកំពុងនាំមុខតារាង Premier League ប៉ុន្តែសម្រាប់កីឡាកររបស់លោកមិនមានការភិតភ័យនោះទេ តែយើងគោរពគូបដិបក្ស និងមិនមើលស្រាលពួកគេទេ។
ផ្ទុយទៅវិញ គ្រូបង្វឹក Liverpool លោក Jurgen Klopp ក៏បានបញ្ជាក់តបមកវិញយ៉ាងដូច្នេះថា: មិនមាននរណាម្នាក់រីករាយនិងអបអរក្រោយចាប់ឆ្នោតប៉ះ Atletico Madrid នោះដែរ ក៏ព្រោះអ្នករាល់គ្នាដឹងថា ទោះបីជា Liverpool ពូកែវាយលុកក៏ជើងខ្លាំងនៅ La Liga មួយនេះ មិនខ្លាចញញើត នឹងតស៊ូរហូតដល់ទីបញ្ចប់ដែរ។ អតីតគ្រូបង្វឹក Dortmund បន្ថែមថាៈ ក្របខ័ណ្ឌ Champions League មិនជោគជ័យដែលគ្រាន់ តែឈ្នះដែលងាយផ្តួលបំផុត ឬយ៉ាងហោចណាស់នោះវាមិនតែងតែកើតឡើងទេ។ ដើម្បីឈ្នះការប្រកួតអ្នកត្រូវតែចាប់ផ្តើមពីលំបាកទៅល្អបំផុតហើយនោះគឺជាផ្លូវដែល Atletico នឹងរកឃើញដោយខ្លួនឯងនៅខែកុម្ភៈខាងមុខនេះហើយ។
ប្រភព៖ Besoccer