វីដេអូមួយកំពុងទទួលបានការចាប់អារម្មណ៍ និងចែកចាយជាច្រើនពីសំណាក់អ្នកគាំទ្ររបស់ Real Madrid នៅលើបណ្ដាញសង្គមកាលពីម្សិលមិញ។ វីដេអូនោះគឺការអបអរគ្រាប់បាល់របស់កីឡាករខ្សែបម្រើវ័យក្មេង Fade Valverde។

កាលពីថ្ងៃអាទិត្យកន្លងទៅ Real Madrid បានត្រឹមចែកគ្នាម្នាក់មួយពិន្ទុជាមួយ Valencia ក្រោយស្មើគ្នា ១-១។ Valencia ជាអ្នកនាំមុខមុនមកលើក្រុមរបស់លោក Zidane ខណៈនៅចុងនៃម៉ោងបន្ថែមក្នុងវគ្គទី២ទៅហើយ ទើប Real Madrid អាចរកគ្រាប់តាមស្មើដោយការស៊ុតរបស់ខ្សែប្រយុទ្ធ Benzema។

យ៉ាងណាមិញការប្រកួតរវាង Valencia និង Real Madrid មានវីដេអូមួយដែលថតបានដោយអ្នកគាំទ្របានបង្ហាញឲ្យឃើញថា Valverde បានអបអរគ្រាប់បាល់ដែល Benzema ស៊ុតចូលនោះជាងម្ចាស់សាម៉ីខ្លួនអ្នកទៀត៕ ចង់ឃើញថា សកម្មភាពរបស់ Valverde យ៉ាងណាក្រោយ Benzema រកបានគ្រាប់បាល់នោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖