Kylian Mbappe រកបានពីរគ្រាប់ ខណៈក្រុមការពារតំណែងជើងឯក Paris St-Germain ផ្តួលក្រុមម្ចាស់ផ្ទះ Saint-Etienne ក្នុងលទ្ធផល ៤ទល់និង០ ដើម្បីបង្កើនគម្លាត ៧ពិន្ទុដើម្បីឈរនៅកំពូលតារាង Ligue១។

ការស៊ុតបាល់វ៉ូឡេពីចំងាយរបស់ Leandro Paredes បានជួយឲ្យក្រុមម្ចាស់ជើងឯកបារាំងនាំមុខមុននៅនាទីទី៩មុនពេលកីឡាករ Jean-Eudes Aholou របស់ក្រុម Saint-Etienne ត្រូវបានបណ្តេញចេញនៅនាទីទី ២៥នាទីក្រោយពីរូបគេស្លាយកីឡាករ PSG មុនបញ្ចប់ការប្រកួតតង់ទី១ម្ចាស់ជ័យលាភី World Cup ២០១៨ Mbappe បានរកគ្រាប់បាល់ ១គ្រាប់នៅនាទីទី៤៣ ដោយការបញ្ចូនបាល់របស់ Neymar ស្របពេល Neymar ខ្លួនឯងខកខានឪកាស ក្រោយស៊ុតបាល់ពិន័យ ១១ម៉ែត្រប៉ះបង្គោលទី។

ចូលមកដល់នាទីទី៧២ ខ្សែប្រយុទ្ធ អាហ្សង់ទីន Mauro Icardi បន្ថែមគ្រាប់បាល់នាំមុខទី៣ ខណៈ Mbappe បន្តថែមបាន ១គ្រាប់ទៀត នៅនាទីទី៨៩ ដើម្បីបញ្ចប់លទ្ធផល St.Etienne ០:៤ PSG។ ជ័យជំនះ ៥លើកជាប់គ្នារបស់ PSG បាននាំអោយក្រុមរបស់គ្រូបង្វឹកលោក Thomas Tuchel មាន ពិន្ទុនាំមុខក្រុម លេខ២ Marseille។

វីដេអូ៖