អ្នកចាត់ការក្រុម Tottenham លោក Jose Mourinho បាននិយាយថាក្រុមរបស់លោកទទួលបាន ៣ ពិន្ទុមិនគួរឱ្យជឿនៅក្នុងកិច្ចខិតខំប្រឹងប្រែងសម្រាប់ការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី១៧ទល់និង នឹងក្រុមម្ចាស់ផ្ទះ Wolves នៅកីឡាដ្ឋាន Molineux។

កាលពីថ្ងៃអាទិត្យម្សិលមិញខណៈរូបលោក ជឿជាក់ថាក្រុមមាន់ខ្នាយមាសស្ថិតនៅលើផ្លូវប្រជែងយកតំណែងកៅអី Champions League នារដូវកាលក្រោយស្របពេលគិតត្រឹមសប្តាហ៏ទី១៧ ក្រុមមានគម្លាត៣ពិន្ទុប៉ុណ្ណោះពីក្រុម លេខ៤ Chelsea ដែលចាញ់ក្រុម Bournemouth កាលពីថ្ងៃសៅរ៏។

ខ្សែការពារជើងចាស់ បែលហ្សិកវ័យ៣២ឆ្នាំ Jan Vertonghen បានរកគ្រាប់បាល់ជ័យជំនះអោយក្រុមភ្ញៀវ Spur ដោយការតែតបញ្ចូលទីយ៉ាងអស្ចារ្យនៅនាទីទី(៩០+១) បន្ទាប់ពី Lucas Moura រកគ្រាប់បាល់បើកឆាកនាំមុខអោយ Tottenham នៅនាទីទី៨ខណៈ Traore វាយបកតាមស្មើវិញនៅនាទីទី៦៧អោយម្ចាស់ផ្ទះតាមស្មើវិញ។ដូច្នេះជ័យជំនះនេះបានបញ្ចប់ការមិនស្គាល់ចាញ់របស់ក្រុម Wolves ក្នុងការប្រកួត Premier League ចំនួន ១១លើកនិងប្រជែងឡើងទៅកាន់ក្រុមកំពូលតារាង ទាំងបួន ។

ប្រភព៖ BBC

វីដេអូ៖