ក្រុមលេខ១តារាង La Liga គឺអ្នកមានបុណ្យ Barcelona កាលពីថ្ងៃសៅរ៏ម្សិលមិញនេះបានត្រឹមស្មើគ្នាជាមួយម្ចាស់ផ្ទះ Real Sociedad ក្នុងលទ្ធផល២ទល់និង២។ កីឡាករ Mikel Oyarzabal បានជួយអោយឱ្យម្ចាស់ផ្ទះនាំមុខដោយការទាត់បាល់ពិន័យនៅនាទីទី១២បន្ទាប់ពីខ្សែបម្រើ Sergio Busquets ចាប់ទាញអាវ Diego Llorente ក្នុងតំបន់គ្រោះថ្នាក់មុនពេលខ្សែប្រយុទ្ធអន្តរជាតិបារាំង Antoine Griezmann វាយបកតាមស្មើជាមួយអតីតក្រុមរបស់ខ្លួន នៅនាទីទី៣៨មុនបញ្ចប់ការប្រកួតតង់ទី១ ដោយការស៊ុតបាល់រំលេងដៃអ្នកចាំទីបានសម្រេច។

បញ្ចប់ការប្រកួត Real Sociedad ២:២ Barcelona ខណៈភាគរយគ្រប់គ្រងបាល់របស់ក្រុមម្ចាស់ផ្ទះខ្ពស់ជាងក្រុមភ្ញៀវ គឺ៥៣%ទល់និង៤៧%។ ការប្រកួតតង់ទី២ Luis Suarez បានជួយអោយ Barcelona រកបានគ្រាប់បាល់នាំមុខ២ទល់និង១ពីការបញ្ជូនបាល់មិនអាត្មានិយមរបស់មិត្តរួមក្រុមចាស់វស្សា Lionel Messi ។ប៉ុន្តែក្រុមម្ចាស់ផ្ទះក៏មិនធម្មតាខណៈ Alexander Isak បានរកគ្រាប់បាល់វាយបកតាមស្មើនៅនាទីទី៦២មកវិញបន្ទាប់ពីអ្នកចាំទី Marc-Andre ter Stegen មិនអាចសង្គ្រោះបាល់ពីការស៊ុតរបស់កីឡាករ Nacho Monreal ។

Barcelona បន្តឈរនៅទីកំពូលតារាងនិងងមានគម្លាត មួយពិន្ទុពីក្រុមលេខ២ Real Madrid (១ប្រកួតក្នុងដៃ)ដែលត្រូវជួប Valencia នៅថ្ងៃអាទិត្យនេះមុនពេលពួកគេទាំងពីរត្រូវជួបគ្នាក្នុងព្រឹត្តការណ៏ El Clasico នៅថ្ងៃពុធទី១៨ ធ្នូ ២០១៩សប្តាហ៏ក្រោយ។

ប្រភព៖ BBC

វីដេអូ៖