Mohamed Salah បានរកគ្រាប់បាល់ ២ គ្រាប់ដើម្បីនាំអោយក្រុមនាំមុខតារាងគឺហង្សក្រហម Liverpool ផ្តួលក្រុម Watford ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក និងជាការប្រកួតលើកដំបូងរបស់លោក Nigel Pearson សម្រាប់ការប្រកួតនៅក្របខណ្ឌ Premier League សប្តាហទី១៧។

ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអេហ្សីប Salah មានឪកាសរកបានគ្រាប់បាល់១គ្រាប់នាំមុខអោយក្រុមម្ចាស់ផ្ទះនៅនាទីទី៣៨ដោយការស៊ុតជើងស្តាំយ៉ាងស្អាត ខណៈ Sadio Mane របស់ហង្សក្រហម Liverpool បន្ថែមគ្រាប់បាល់ទី២ដោយការតែតបញ្ចូលទីតែត្រូវអាជ្ញាកណ្តាលចាត់ទុកជាមិនបានការគឺ(Offside)។ Sala មានឪកាសរកបានគ្រាប់បាល់ទី២បន្ទាប់ពីការស៊ុតមិនបានល្អមកដល់ជើងរបស់គេពីមិត្តរួមក្រុម Origi សំដៅទី នៅនាទីទី៩០មុនបញ្ចប់ការប្រកួត។

ក្រុម Liverpool នៅតែមិនស្គាល់ចាញ់សោះនៅក្នុងលីករដូវកាលនេះខណៈ Watford មានគម្លាត ៦ ពិន្ទុពីតំបន់សុវត្ថិភាពពោលគឺនៅបាតតារាង។ ទោះបីអ្នកចាំទីដៃទី១ Alisson មិនបានចូលលេងក៏ក្រុមធ្វើបានយ៉ងល្អ និងជាជ័យជំនះលើកទី ១៦ របស់ពួកគេនៅរដូវកាលនេះដើម្បីបន្តគម្លាត ១០ ពិន្ទុនៅលើកំពូលតារាងខណៈ ក្រុមលេខ ២ Leicester បានត្រឹមលទ្ធផលស្មើគ្នាជាមួយ Norwich ។

ប្រភព៖ BBC

វីដេអូ៖