ការចាប់ឆ្នោតនៃវគ្គ ១៦ ក្រុមចុងក្រោយក្របខណ្ឌ Champions League និងធ្វើឡើងនៅថ្ងៃច័ន្ទសប្តាហ៏ក្រោយខណៈក្រុម Juventus អាចនឹងមានឪកាសឡើងមកជួបក្រុម Real Madrid ។

មានន័យថា Cristiano Ronaldo អាចប្រឈមនឹងអតីតក្រុមចាស់ដែលបានលក់រូបគេកាលពីរដូវក្តៅឆ្នាំមុន។ យ៉ាងណាមិញឆ្លើយតបបញ្ហាខាងលើខ្សែបម្រើ-ប្រយុទ្ធស្លាបដ៏មានឥទ្ធិពលរូបនេះ បានបញ្ចាក់ពីអារម្មព៏ពិតក្រោយបញ្ចប់ប្រកួតជាមួយក្លឹប Bayer Leverkusen ថាៈReal Madrid គឺជាក្រុមអស្ចារ្យមួយប៉ុន្តែខ្ញុំត្រៀមចង់ជួបជាមួយពួកគេនៅពេលក្រោយរឺអាចនៅវគ្គផ្តាច់ព្រ័ត្រក៏ថាបាន។

រដូវកាលថ្មី២០១៩-២០២០នេះ ម្ចាស់ពានបាល់មាស៥សម័យបានតស៊ូនិង ទម្រង់លេងខុសពីឆ្នាំមុនដោយរកបាន ៩ គ្រាប់ប៉ុណ្ណោះក្នុង ១៨ ប្រកួតមកដល់ពេលនេះនិង ២ គ្រាប់ប៉ុណ្ណោះនៅ ក្របខ័ណ្ឌ Champions League ក្រោយជួបបញ្ហាលើរងរបួសជង្គង់រយៈពេល៤សប្តាហ៏។