លោក Ole Gunnar Solskjaer ជឿជាក់ថា លោកមានការគាំទ្រពីអ្នកគាំទ្រនៃក្លិប Manchester United នៅមុនពេលការប្រកួតដ៏សំខាន់សម្រាប់គ្រូបង្វឹកសញ្ជាតិន័រវែសរូបនេះ ចង់រក្សាការជឿជាក់របស់អ្នកគាំទ្ររបស់លោក នៅក្លិបនេះ។

Man United នឹងធ្វើជាម្ចាស់ផ្ទះទទួលអតីតគ្រូបង្វឹករបស់ខ្លួនគឺលោក Jose Mourinho នៅកីឡដ្ឋាន Old Trafford នៅរាត្រីនេះ ស្របពេលដែលគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ ទើបតែបានដឹកនាំឲ្យក្លិប Tottenham ឡើងឈរពីលើក្រុមបិសាចក្រហម នៅលើតារាងក្របខ័ណ្ឌ Premier League អំឡុងពេលនៃសប្តាហ៍ទី១របស់លោកក្នុងនាមជាគ្រូបង្វឹករបស់ Spurs។

Solskjaer ដែលកំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ១០នៅលើតារាង នឹងត្រូវធ្វើដំណើរទៅកាន់ទឹកដីក្រុម Manchester City នៅថ្ងៃសៅរ៍នេះ។ Mourinho ដែលត្រូវបានចាកចេញពីក្លិប Man-United កាលពីខែធ្នូ ដែលជំនួសកន្លែង Mauricio Pochettino ក្នុងការផ្លាស់ប្តូរមួយក្នុងចំណោមនៃការផ្លាស់ប្តូរគ្រូបង្វឹកក្នុងក្របខ័ណ្ឌ Premier League នៅរយៈពេល២សប្តាហ៍ចុងក្រោយនេះ ហើយ Solskjaer ជឿជាក់ថាលោកកំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការជួបជោគវាសនាដូចគ្នានេះឡើយ។

លោក Solskjaer បានឲ្យដឹងថា៖ «ខ្ញុំនឹងមិនប្រាប់នរណាម្នាក់ពីរបៀបក្នុងការដឹកនាំក្លិបកីឡាបាល់ទាត់របស់ពួកគេឡើយ ប៉ុន្តែ ខ្ញុំគិតថា គ្រប់គ្នាដឹងថា និរន្តរភាពគឺជាគន្លឹះមួយក្នុងចំណោមគន្លឹះសំខាន់ៗនៃការទទួលជោគជ័យ។ ក្លិបជាច្រើន មានភាពអត់ធ្មត់ខ្លាំងជាងក្លិបផ្សេង ហើយក្លិបខ្លះ មិនមានពេលវេលានោះ និងនិរន្តរភាពនោះឡើយ»៕

ប្រភពព័ត៌មាន៖ Channel News Asia