ខ្សែការពារហង្សក្រហម Liverpool កីឡាករ Virgil van Dijk បានផ្ញើរសារទៅ Cristiano Ronaldo នៅក្នុងពិធីប្រគល់ពានរង្វាន់ Ballon D’or កាលពីល្ងាចថ្ងៃច័ន្ទនេះខណៈម្ចាស់ពានបាល់មាស ៥ ដង មិនបានចូលរួមអបអរសាទរពិធីប្រកាសលទ្ធផល នៅមហោស្រព Chatelet ក្នុងទីក្រុងប៉ារីសទេបន្ទាប់ពីលេចចេញពត៌មាន ថាខ្លួន មិនបានឈ្នះពានរង្វាន់នោះទេ។យ៉ាងណាមិញពាក្យចចាមអារាមបានក្លាយជាការពិតខណៈចាស់វស្សា គឺ Lionel Messi បានឈ្នះពានរង្វាន់នេះជា កំណត់ត្រាលើកទី ៦ក្នុងអាជីព ។

នៅក្នុងបទសម្ភាសន៍ជាមួយ RTL7 មុនប្រារព្ធពិធីនោះកីឡាករអន្តរជាតិហូឡង់ Van Dijk បានឆ្លើយសំនួរទាក់ទងនិង Ronaldo ថាៈ គាត់នឹងមិននៅទីនេះទេ ដូច្នេះខ្ញុំមានគូប្រជែងតិចជាងមុនរួចទៅហើយ ។អតីតកីឡាករ Southampton រូបនេះ បានសារភាពថា:ខ្ញុំពិតជាមានមោទនភាពដែលជាប់ជាបេក្ខភាពមានចំណាត់ថ្នាក់ខ្ពស់បំផុតលេខ២ទោះបីបរាជ័យចាញ់ Messi ក៏ដោយ។

Van Dijk ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ Liverpool ចំនួន ៧ នាក់ដែលជាប់ក្នុងបញ្ជីសម្រិតសម្រាំងចុងក្រោយមានដូចជា Alisson Becker, Trent Alexander-Arnold, Georginio Wijnaldum, Mohamed Salah, Sadio Mane និង Roberto Firmino ។

ប្រភព៖ futta