ប្រភពពី The Telegraph បានចុះផ្សាយថាកីឡាករអន្តរជាតិសុយអ៊ែត Zlatan Ibrahimovic បានព្រម ព្រៀងផ្ទេរទៅលេងនៅក្លឹបយក្សអ៊ីតាលីគឺ AC.Milan ហើយនៅពេលទីផ្សារដោះដូរកីឡាករនិងបើកនៅ ឆ្នំាក្រោយនេះ។ក្របខណ្ឌលីកកំពូលអ៊ីតាលី បានក្លាយជាទិសដៅរបស់អតីតខ្សែប្រយុទ្ធ LA Galaxy នៅលីកកំពូលសហរដ្ឋអាមេរិក MLS បន្ទាប់ពីរូបគេក៏មានពត៌មានពីការវិលត្រលប់ទៅកាន់ក្របខណ្ឌ លីកកំពូលអង់គ្លេសជាមួយ Manchester United និង Tottenham Hotspurផងដែរនោះ ។

ខ្សែប្រយុទ្ធវ័យ ៣៨ ឆ្នាំរូបនេះបានក្លាយជាកីឡាករដែលគ្មានក្លឹបលេង និង គ្មានតម្លៃខ្លួន(Free Transfer) ក្រោយចាកចេញពី LA Galaxy នៅចុងបញ្ចប់នៃរដូវកាល ដោយ៥២ ប្រកួតរកបាន ៥៣ គ្រាប់ក្នុងរយៈពេល ២ រដូវកាល។

Ibrahimovic ធ្លាប់លេងនៅ AC Milan ចន្លោះឆ្នាំ ២០១០ និង ២០១២ បានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយក្លឹបចាស់រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ នឹងសង្ឃឹមថាអាចផ្លាស់ប្តូរស្ថានភាពរបស់ក្លឹបដែល ចាប់ផ្តើមរដូវកាលដ៏លំបាកមួយនៅ Serie A ហើយបច្ចុប្បន្នពួកគេស្ថិតនៅលេខ ១១ ក្នុងតារាងបន្ទាប់ពីឈ្នះតែ ៥ ប្រកួតក្នុងចំណោម ១៤ ប្រកួតកន្លងមក ។

ប្រភព៖ futta