Lionel Messi បានបង្កើតប្រវត្តិសាស្ត្រមួយទៀតបន្ទាប់ពី រូបគេបានឈ្នះពានរង្វាន់បាល់មាស Ballon D’or ជាលើកទី ៦ ដោយវ៉ាដាច់គូប្រជែង Cristiano Ronaldo ធ្លាប់ឈ្នះពាននេះចំនួន ៥នាពេលកន្លងមក ។យ៉ាងណាមិញមហាជនមានចំងល់បានកើតឡើង បន្ទាប់ពីកំពូលខ្សែប្រយុទ្ធដ៏មានប្រជាប្រិយភាពវ័យ៣៤ឆ្នាំ មិនមានវត្តមានក្នុងការប្រគល់ពានកិត្តិយសផ្ទាល់ខ្លួន ដែលប្រព្រឹត្តទៅនៅទីក្រុងប៉ារីសកាលពីយប់មិញ ។

ផ្ទុយទៅវិញតារាឆ្នើមរបស់ក្រុម Juventus រូបនេះបានបង្ហាញខ្លួននៅក្នុង ពិធីប្រគល់ពានរង្វាន់ MVP Award នាទីក្រុង Milan សម្រាប់ ពានរង្វាន់ជាកីឡាករដែលមានតម្លៃបំផុតប្រចាំលីគកំពូលអ៊ីតាលីសំរាប់រដូវកាល ២០១៨-២០១៩ កន្លងមកហើយដែលត្រូវបានប្រារព្ធធ្វើឡើងនៅពេលដំណាលគ្នានឹងពាន Ballon D’or នេះផងដែរ ។

Ronaldo បានថ្លែងអំណរគុណក្រោយទទួលពានថាៈ វាជាកិត្តិយសណាស់ដែលបានទទួលពានរង្វាន់នេះ ។ ខ្ញុំសូមអរគុណដល់មិត្តរួមក្រុមរបស់ខ្ញុំនៅ Juventus ។ ខ្ញុំពិតជារីករាយណាស់ដែលបានលេងនៅក្នុងប្រទេសអ៊ីតាលីវាគឺជាលីកដ៏លំបាកមួយ។ សូមអរគុណដល់អ្នករាល់គ្នាដែលបានបោះឆ្នោតអោយខ្ញុំ។

ប្រភព៖ foxsportasia