លោក Jose Mourinho សម្តែងការកោតសរសើរសាទរនិងអបអរជ័យជំនះដែលបានមកពីការរួមចំណែករបស់ខ្សែបម្រើ-ប្រយុទ្ធ Dele Alli២គ្រាប់និង Mousa Sissoko បានជួយក្រុមម្ចាស់ផ្ទះផ្តួលភ្ញៀវ Bournemouth ៣ទល់និង២ដើម្បីរក្សាកំនត់ត្រាជ័យជម្នះជាលើកទី ៣ របស់ Tottenham ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់រូបនេះ។

ទោះយ៉ាងណា Bournemouth ក៏មិនអន់ប៉ុន្មានដែរសម្រាប់ការប្រកួតក្រៅទឹកដីដោយពួកគេ រកបានគ្រាប់បាល់បញ្ចូលទីវាយបក ២ គ្រាប់វិញ តែមិនអាចស្រោចស្រង់ស្ថានការណ៏បាន។ យ៉ាងណាមិញក្រុមTottenhamបានឈានដល់ចំណាត់ថ្នាក់លេខ ៥ ក្នុងតារាងPremier League គិតត្រឹមសប្តាហ៏ទី១៤នេះ។បច្ចុប្បន្នកីឡាករវ័យ ២៣ ឆ្នាំសញ្ជាតិអង់គ្លេសរូបនេះរកបាន ៣ គ្រាប់ក្នុង ៣ ប្រកួតក្នុងនោះរាប់បញ្ចូលការប្រកួត នៅ Champions League ប្រចាំសប្តាហ៍ផងដែរ។

វីដេអូ៖