អនាគតរបស់លោក Unai Emery ក្នុងនាមជាគ្រូបង្វឹករបស់ក្រុម Arsenal បានធ្លាក់ចូលក្នុងភាពមិនច្បាស់ កាលពីថ្ងៃព្រហស្បតិ៍ នៅពេលដែលក្រុមកាំភ្លើងធំមួយនេះ បានរងបរាជ័យក្នុងលទ្ធផល ២-១ ក្រោមស្នាដៃក្រុម Eintracht Frankfurt ក្នុងការប្រកួតក្របខ័ណ្ឌ Europa League។

បច្ចុប្បន្ន ក្រុម Arsenal មិនស្គាល់ឈ្នះសោះពីការប្រកួត៧លើក ដែលជាកំណត់ត្រាដ៏អន់បំផុតរបស់ក្លិប បើគិតចាប់តាំងពីឆ្នាំ១៩៩២។ ការស៊ុតបញ្ចូលទី២គ្រាប់នៅតង់ទី២របស់ខ្សែបម្រើអន្តរជាតិជប៉ុន Daichi Kamada សម្រាប់ក្រុមរបស់អាល្លឺម៉ង់ បានកើតឡើង បន្ទាប់ពីប្រធានក្រុម Pierre-Emerick Aubameyang រកគ្រាប់បាល់បើកឆាកនៅតង់ទី១សម្រាប់ក្រុម Arsenal នាកីឡដ្ឋាន Emirates។

ការស្រែកចំអកផ្សេងៗពីសំណាក់អ្នកគាំទ្រ នាកីឡដ្ឋាននោះ បានកើតឡើងដើម្បីស្វាគមន៍ដល់លោក Emery និងក្រុមធ្លាក់ចុះទម្រង់លេងរបស់លោក នៅជិតបញ្ចប់ការប្រកួត ស្របពេលដែលអ្នកគាំទ្រជាច្រើនបានកាន់បរដាទាមទារឲ្យលោក Emery ចាកចេញ។ Aubameyang បានស៊ុតបាល់បំប៉ោងសំណាញ់ទី នៅមុនពេលបញ្ចប់តង់ទី១ តាមរយៈការស៊ុតបាល់ចូលទីយ៉ាងល្អដើម្បីរកគ្រាប់បាល់ទី៩របស់គេក្នុងចំណោមការប្រកួត១៤លើក។ គ្រាប់បាល់តាមស្មើរបស់ Kamada បាកកើតឡើងក្នុងរយៈពេល១០នាទីក្រោយមក នៅពេលដែលរូបគេបានស៊ុតបាល់ផុតដៃអ្នកចាំទី Emiliano Martinez នៅមុនពេលបន្ថែមគ្រាប់បាល់ទី២របស់គេ នៅនាទី ទី៦៤ ដើម្បីធ្វើឲ្យក្រុមរបស់លោករងបរាជ័យជាលើកទី១លើទឹកដីខ្លួនឯង៕

ប្រភពព័ត៌មាន៖ Channel News Asia