អតីតតារាឆ្នើមនិងជាខ្សែការពារ Arsenal កីឡាករ Martin Keown ទទូចអោយក្រុមកាំភ្លើងធំទទូចអោយក្លឹបនាំយកអ្នកចាត់ការទូទៅសញ្ជាតិអាហ្សង់ទីន មកដឹកនាំក្រុម Arsenal ជំនួសអ្នកចាត់ការសញ្ជាតិអេស៉្បាញ Unai Emery វិញ។ យ៉ាងណាមិញថ្នាក់ដឹកនាំនិងម្ចាស់ក្លឹប Arsenal ឯណោះទៅវិញទេដែលមានសិទ្ធិសម្រេចលើការងារនេះ។

អតីតខ្សែការពារកណ្តាលក្រុមជម្រើសជាតិអង់គ្លេសបានបញ្ជាក់ដូច្នេះថាៈ ខ្ញុំមានការកោតសរសើរយ៉ាងខ្លាំងចំពោះអ្វីដែលគាត់បានធ្វើនៅក្លឹប Tottenham ពិសេសគឺការបណ្តុះបណ្តាល កីឡាករវ័យក្មេងទាំងនោះដោយមិនបានចំណាយប្រាក់ច្រើនដើម្បីទិញហើយបង្វឹកធ្វើអោយពួកគេក្លាយជាកីឡាករអាជីព។

ខ្ញុំដឹងពីកំណត់ត្រាមិនល្អដែលគាត់មាននាពេលថ្មីៗនេះប៉ុន្តែ ខ្ញុំមិនចូលចិត្តការសម្រេចរបស់ Tottenham នៅពេលនេះទេហើយមានក្លឹបជាច្រើនចង់បានគាត់មកដឹកនាំនៅរដូវកាលនេះ ក្នុងនោខ្ញុំគិតថា Arsenal គួរតែបោះជំហ៊ានដើម្បីចរចារលើករណីនេះ។