ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានក្លាយជាតួអង្គរកគ្រាប់បាល់ដ៏មានសារៈសំខាន់សម្រាប់ Arsenal ក្នុងរយៈពេលពីររដូវកាលចុងក្រោយប៉ុន្តែវាហាក់ដូចជាបានបង្ហាញថាក្លឹបនៅតែមិនមានទម្រង់លេងកើនឡើងគួរកត់សម្គាល់នោះទេជាពិសេសរយៈពេលថ្មីៗនេះទេ ស្របពេលសាមីខ្លួនបានបង្ហាញអារម្មណ៏នឿយណាយជាមួយក្លឹប។

ប្រភពពី Marca បានចុះផ្សាយថាកីឡាករអន្តរជាតិហ្គាបុង មានបំណងចាកចេញពីក្លឹបនៅចុងបញ្ចប់នៃរដូវកាលនេះ ដោយបដិសេធបន្តកុងត្រាថ្មី ស្របពេលកិច្ចសន្យាចាស់ត្រូវផុតកំណត់នៅខែមិថុនាឆ្នាំ ២០២១។

ក្លឹប Barcelona ដែលកំពុងព្យាយាមរក្សាចំណាត់ថ្នាក់នៅលើកំពូលតារាង La Liga កំពុងតែសម្លឹងរកខ្សែប្រយុទ្ធថ្មីម្នាក់ទៀត ទោះបីជាទើបតែនាំយក Antoine Griezmann មករួមក្រុមហើយ អនុញ្ញាតិអោយ Philippe Coutinho ទៅក្លឹប Bayern Munich ខ្ចីជើង ប៉ុន្តែក្លឹបនៅមិនទាន់ជួបនិងលទ្ធផលល្អប្រសើរនោះទេ។ ក្តីសង្ឃឹមផ្ទេរយកអតីតខ្សែប្រយុទ្ធ Neymar Jr ហាក់បីដូចជាក្តីសុបិន្ត ដូច្នេះ Aubameyang អាចជាបេក្ខភាពល្អបំផុតសម្រាប់ក្រុមអ្នកមានបុណ្ យBarcelona ក្នុងការ ពិចារ ណា។

Aubameyang បានបង្ហាញទម្រង់លេងល្អបំផុតក្រោយផ្ទេរពី Dortmund ដោយរកបានគ្រាប់បាល់៥០ គ្រាប់និងចែកបាល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទី ១២ គ្រាប់ក្នុង ៧៩ ប្រកួត អោយ Arsenal។

ប្រភពពត៌មាន៖ foxsportsasia