ខ្សែការពារសញ្ជាតិអ៊ីតាលី Leonardo Bonucci បានចាកចេញពីក្លឹប Juventus ទៅកាន់ AC Milan កាលពីឆ្នាំ២០១៧។ ខ្សែការពារកណ្តាលសញ្ជាតិអ៊ីតាលី Bonucci បានបង្ហាញទម្រង់លេងល្អបំផុតធ្វើឱ្យពិភពបាល់ទាត់ភ្ញាក់ផ្អើលជាលើកទី២បន្ទាប់ពីផ្ទេរទៅក្លឹប ៤២ លានផោនទៅ AC Milan ក្នុងឆ្នាំ ២០១៧ តែចំណយពេលត្រឹម១រដូវកាលរូបគេបានវិលត្រលប់មកជួយក្លឹប មានមូលដ្ឋាននៅទីក្រុងទូរីនវិញ ហើយនិងទើបតែបន្តកុងត្រាជាមួយក្រុមម្ចាស់ជើងឯកSerieA រហូតដល់ខែមិថុនាឆ្នាំ ២០២៤បន្តទៀត។

ទោះយ៉ាងណាកីឡាករវ័យ ៣២ ឆ្នាំរូបនេះ បានប្តេជ្ញាចិត្តលេងអោយក្រុមសម្រាប់កិច្ចសន្យារយៈពេល ៤ ឆ្នាំកន្លះបន្តទៀត។ ពីដំបូងBonucciបានផ្ទេរពីក្រុម Bari ក្នុងឆ្នាំ ២០១០ Bonucci បង្ហាញខ្លួនបាន ៣៧៦ ដងនិងរកបាន ១៧ ដងសម្រាប់ Juventus។ ការផ្តួលប្រទេសអាមេនីក្នុងលទ្ធផល ៩-១ កាលពីថ្ងៃច័ន្ទក៏មានចំណែករបស់Bonucciសម្រាប់ការបង្ហាញខ្លួនលើកទី ៩៥ អោយអ៊ីតាលីផងដែរ។

Juventus ក៏មានពត៌មានចុះផ្សាយថាកំពុងត្រៀមបន្តកិច្ចសន្យាថ្មី ដល់អ្នកចាំទីប៉ូឡូញ Wojciech Szczesny និងខ្សែបម្រើស្លាបកូឡុំប៊ី Juan Cuadrado ផងដែរ។

វីដេអូ៖