ជាលើកទី ២ ក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះដែល Lionel Messi មានជំលោះ នៅលើទីលាន ជាមួយ ក្រុមគូបដិបក្សខណៈដែលរូបគេស្ទើរតែប្រឈមមុខប្រើហិង្សារវាងគ្នាជាមួយខ្សែប្រយុទ្ធអ៊ុយរូហ្គាយកីឡាករ Edinson Cavani ក្នុងការប្រកួត Superclasico កាលពីយប់ថ្ងៃច័ន្ទ ទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល។

គួរបញ្ចាក់ថាកាលពីថ្ងៃសុក្រ Messi បានប្រាប់គ្រូបង្វឹកប្រេស៊ីលលោក Tite ឱ្យបិទមាត់ខណៈអាហ្សង់ទីនផ្តួលដៃគូប្រជែងដ៏ជូរចត់មកពីអាមេរិកខាងត្បូងនៅប្រទេសអារ៉ាប់រួមកីឡាករឆ្នើមទាំងពីរ បានតម្លើងសរសៃកដាក់គ្នាខ្លាំងអំឡុងពេល Cavani បានរកគ្រាប់បាល់អោយ អ៊ុយរូហ្គាយនាំមុខមុន។

ខណៈ ខ្សែប្រយុទ្ធ PSG បានសម្តែងកាយវិការបបួលខ្សែប្រយុទ្ធឆ្នើម Barcelona វាយប្រយុទ្ធគ្នាតែម្តងមុនបញ្ចប់ការប្រកួតតង់ទី១ខណៈ Luis Suarez មិត្តរួមក្រុម Barcelona និង Diego Godin របស់ក្រុម Inter Milan ជាអ្នកចេញមកសម្របសម្រួល បំបែកពួកគេចេញ។ទោះបីជាយ៉ាងនេះក្តី ជាការឆ្លើយតបម្ចាស់ពានបាល់មាស (Ballon d’Or) ៥ សម័យបានឆ្លើយតបមកវិញថា:នៅពេលណាក៏បានអោយតែអ្នកចង់មុនពេលក្រុមទំាងពីរបញ្ចប់លទ្ធផលស្មើគ្នា ២ទល់និង២ ។

វីដេអូ៖