កីឡាករសញ្ជាតិប្រេស៊ីល Rodrygo មានអារម្មណ៍អន់ចិត្ត និងសោកស្តាយដែលខ្លួនមិនបានលេងជាមួយ Ronaldo ហើយរូបគេបានប្រាប់អ្នកសារព័ត៍មានថា៖ “ខ្ញុំមិនចង់រងសម្ពាធពីការជំនួសដំណែងរបស់ Cristiano Ronaldo ទេ។ វាជាក្តីសុបិនមួយដែលខ្ញុំត្រូវតែលេងជាមួយ CR7 នៅឯក្លិប Real Madrid តែវាបានក្លាយជារឿងដ៏សោកស្ដាយមួយ ដែលវាមិនបានកើតឡើងនោះទេ”។ Rodrygo ក៏ត្រូវបានគេសួរអំពីការស៊ុតបាល់បញ្ចូលទីយ៉ាងល្អឥតខ្ចោះរបស់គេនៅក្នុងក្របខ័ណ្ឌ Champions League ផងដែរ។ Rodrygo៖ “ខ្ញុំមិនបានរំពឹងថាអ្វីៗគ្រប់យ៉ាងនឹងដំណើរការលឿនទេ។

សូម្បីតែនៅក្នុងក្តីសុបិន្តរបស់ខ្ញុំ នៅពេលខ្ញុំនៅក្មេងនៅ Santos។ មិនយូរប៉ុន្មានខ្ញុំកំពុងគិតអំពីការបង្ហាញខ្លួនជាលើកដំបូងនៃក្របខ័ណ្ឌ Champions League។ ដូច្នេះខ្ញុំមិនដឹងពីរបៀបពន្យល់ពីអ្វីដែលខ្ញុំមានអារម្មណ៍នោះទេ បន្ទាប់ពីការប្រកួត។ វាដូចជាពេលវេលាដ៏ពិសេសមួយនិងអស្ចារ្យមួយ។

គាត់ក៏បានបង្ហាញផងដែរថាជារឿយៗគាត់ទទួលបានការគាំទ្រនិងដំបូន្មានពី Raúl, អតីតកីឡាករឆ្នើមនៅ Real Madrid និងជាប្រធានក្រុមយុវជនបច្ចុប្បន្ន៖ “ខ្ញុំនិយាយច្រើនជាមួយ Raúl ដែលជាអ្នកគ្រប់គ្រងរបស់ខ្ញុំនៅ Castilla ហើយគាត់តែងតែជួយខ្ញុំច្រើនជាមួយដំបូន្មាន“។