ពានរង្វាន់ជើងមាសត្រូវបានប្រគល់ជូនដល់កីឡាករឆ្នើមដែលមានអាយុលើសពី ២៩ឆ្នាំហើយវាគឺជាឆ្នាំទី១៧ ហើយ។ អ្នកឈ្នះកាលពីមុនរួមមាន Ronaldo Nazário, Ronaldinho និង Zlatan Ibrahimovic ក្នុងចំណោមអ្នកដទៃទៀត។ ប៉ុន្តែទាំង Messi និង Ronaldo បានខកខានមិនបានជាប់ជាម្ចាស់ស្បែកជើងមាស។

ខណៈដែល Modric ដែលបានឈ្នះពាន Ballon d’Or ឆ្នាំ២០១៨ ដូច្នេះរូបគេនឹងត្រូវទទួលបានពានជើងមាសនេះ បើយោងតាមការចេញផ្សាយរបស់ Marca របស់អេស្ប៉ាញ។ ខ្សែបម្រើសញ្ជាតិក្រូអាស៊ីរូបនេះ នឹងត្រូវទទួលពានរង្វាន់មួយនេះ នៅក្នុងពិធីមួយ នៅឯប្រទេសម៉ូណាកូ នាថ្ងៃព្រហស្បតិ៍នេះ។

អ្នកធ្វើបទបង្ហាញនៅឆ្នាំនេះគឺលោក Jose Altafini លោក Paulo Roberto Falcao Carolina Morace និងលោក Patrick Vieira នឹងប្រគល់រង្វាន់កិត្តិយសដល់បុរសវ័យ ៣៤ឆ្នាំរបស់ក្រុម Real Madrid រូបនេះ។

អ្នកឈ្នះរង្វាន់ជើងមាស ១៧ នាក់កន្លងមកមានដូចខាងក្រោម៖

-2003 – Roberto Baggio

-2004 – Pavel Nedved

-2005 – Andriy Shevchenko

-2006 – Ronaldo Nazário

-2007 – Alessandro Del Piero

-2008 – Roberto Carlos

-2009 – Ronaldinho

-2010 – Francesco Totti

-2011 – Ryan Giggs

-2012 – Zlatan Ibrahimovic

-2013 – Didier Drogba

-2014 – Andres Iniesta

-2015 – Samuel Eto’o

-2016 – Gianluigi Buffon

-2017 – Iker Casillas

-2018 – Edinson Cavani