ខ្សែការពារក្លឹប Barcelona កីឡាករ Gerard Pique បានលើកឡើងកាលពីពេលថ្មីៗនេះថា កីឡាករនៅក្លឹបកាតាឡាន់មួយនេះ ធ្លាប់បបួលគ្នាស្នើទៅលោក Josep Bartomeu ប្រធានក្លឹប Barcelona កាត់ប្រាក់ខែរបស់ពួកគេ ដើម្បីសម្រួលដល់ការត្រឡប់មកវិញរបស់ខ្សែប្រយុទ្ធ Neymar។
កីឡាកររូបនេះបាននិយាយថា៖ ” យើងធ្លាប់ស្នើទៅ Bartomeu ដើម្បីកាត់ប្រាក់ខែរបស់ពួកយើង ដើម្បីតែចង់ឃើញ Neymar ត្រឡប់មកវិញ ” ។ កីឡាកររូបនេះបានបន្តថា៖ ” នេះដោយសារតែយើងយល់ច្បាស់ពីច្បាប់ហិរញ្ញវត្ថុ Fair Play ដែលកំណត់ការចំណាយរបស់ក្លឹប លើថ្លៃប្រាក់ខែកីឡាករ ” ។
កាលពីរដូវក្ដៅកន្លងទៅ មានព័ត៌មានជាច្រើនចុះអំពីការត្រលប់មក Barcelona វិញ របស់ Neymar ព្រោងព្រាតពេញបណ្ដាញសង្គម ប៉ុន្តែនៅនាទីចុងក្រោយក្លឹប PSG បានបដិសេធសំណើដោយសារតែមិនចុះសម្រុងគ្នា ខាងលុយកាក់៕