Cristiano Ronaldo បានផ្លាស់មកពី Real Madrid មកចូលរួមជាមួយក្រុម Juventus កាលពីឆ្នាំ២០១៨ ក្នុងកិច្ចព្រមព្រៀងមានតម្លៃ ១០០ លានយូរ៉ូ។ ទោះជាយ៉ាងណា បន្ទាប់ពីចំណាយពេលត្រឹមតែមួយឆ្នាំជាមួយក្លិបយក្សក្នុងក្របខ័ណ្ឌ Serie A កំពូលខ្សែប្រយុទ្ធស្លាបក្រុមជម្រើសជាតិព័រទុយហ្កាល់វ័យ៣៥ឆ្នាំរូបនេះ កំពុងសម្លឹងឃើញឪកាសផ្លាស់ទៅលេងនៅក្លឹបទី៥ក្នុងអាជីពបន្ទាប់ពីកិច្ចសន្យាជាមួយ Juventus អស់សុពលភាពបន្ទាប់ពីព្រឹត្តការណ៏ FIFA World Cup ២០២២បានបញ្ចប់។

ប្រភពពីគេហទំព័រ Don Ballon ប្រទេសអេស្បាញបានចុះផ្សាយថាមានក្លឹប២ដែល Ronaldo ចង់ផ្លាស់ទៅនោះគឺទី១អតីតក្រុម Manchester United គឺជាក្លឹបដែលមួយដែលជាជម្រើសបន្ទាប់សម្រាប់រូបគេផ្លាស់ទៅចូលរួមជាថ្មីប៉ុន្តែអ្វីដែលជាការពិបាកសម្រេចចិត្ត នោះប្រសិនក្លឹបខកខានបង្ហាញខ្លួនចូលរួមការប្រកួតព្រឹត្តការណ៏ UEFA Champions League ។

ជម្រើសទីពីរគឺ Paris Saint-Germain ប្រសិនមិនអាចចូលរួមជាមួយ Man Utd ហើយម្ចាស់ជើងឯក Ligue១ ដែលរូបគេធ្លាប់បានកំនត់គោលដៅចង់ឈ្នះពានជាមួយក្លឹបនៅលីកកំពូលផ្សេងគ្នាទី៤ផ្សេង ព្រមជាមួយពានរង្វាន់ដ៏មានសក្តានុពលផ្សេងទៀត។