ការដណ្តើមបានជ័យជម្នះក្រៅដី៣លើកជាប់ៗគ្នា បានបង្កើតឲ្យមានការជឿជាក់ដ៏អស្ចារ្យសម្រាប់ក្រុម Manchester United បន្ទាប់ពីជួបដំណាក់កាលដ៏ត្រដាបត្រដួស។ នេះបើយោងទៅតាមការខ្សែប្រយុទ្ធ Marcus Rashford ។ Rashford បានអបអរថ្ងៃខួបកំណើតអាយុ ២២ឆ្នាំរបស់គេទាំងភាពរីករាយ កាលពីថ្ងៃពុធ តាមរយៈការរកបានគ្រាប់បាល់ទាំង ២គ្រាប់របស់ក្រុម Man United ខណៈដែលពួកគេបានផ្តួលក្រុម Chelsea ២-១ នាកីឡដ្ឋាន Stamford Bridge ដើម្បីឈានទៅវគ្គ៨ក្រុមចុងក្រោយនៃពាន League Cup។

គ្រាប់បាល់ស៊ុតបញ្ចូលទីទី២របស់គេ ដែលជាការស៊ុតបាល់ Free-kick ពីចម្ងាយ ត្រូវបានចាត់ទុកដោយលោកគ្រូបង្វឹក Ole Gunnar Solskjaer ថា ជាគ្រាប់បាល់ដូចទៅនឹងគ្រាប់បាល់របស់ Cristiano (Ronaldo)។ ប៉ុន្តែ Rashford ចាត់ទុកវាជាគ្រាប់បាល់ដ៏សំខាន់ក្នុងការជួយបង្កើនការជឿជាក់សម្រាប់ក្រុម បន្ទាប់ពីការដណ្តើមបានជ័យជម្នះនៅលើទឹកដីក្រុម Partizan Belgrade និងការកត់ត្រាជ័យជម្នះក្រៅដីជាលើកទី១របស់ពួកគេក្នុងក្របខ័ណ្ឌ Premier League ក្នុងរយៈពេល៨ខែមកនេះ កាលពីថ្ងៃអាទិត្យមុន នៅលើទឹកដីក្រុម Norwich។

លោក Solskjaer បានធ្លាក់ចូលក្រោមសម្ពាធ បន្ទាប់ពីក្រុម Man United បានជួបលទ្ធផលមិនល្អជាបន្តបន្ទាប់ក្នុងការប្រកួតលីក ក្នុងរយៈពេល៣៣ឆ្នាំមកនេះ ប៉ុន្តែ Rashford សង្ឃឹមថា ក្រុមរបស់គេបច្ចុប្បន្ន បានផ្លាស់ប្តូរស្ថានភាពហើយ បើគិតចាប់តាំងពីក្លាយជាក្រុមដំបូងគេក្នុងការដណ្តើមបានពិន្ទុពេលជួបក្រុម Liverpool កាលពី២សប្តាហ៍មុន ក្នុងពេលបញ្ចប់ក្នុងលទ្ធផលស្មើ ១-១។ ខ្សែប្រយុទ្ធ Marcus Rashford បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ «ប្រសិនបើអ្នកដណ្តើមបានជ័យជម្នះ២លើកជាប់ៗនៅដើមរដូវកាលនេះ វាអាចផ្លាស់ប្តូរទិសដៅរដូវកាលដែលកំពុងតែដំណើរការនេះបាន»៕

ប្រភពព័ត៌មាន៖ Channel News Asia