សម្ពាធកំពុងតែកើតមានឡើងលើអ្នកចាត់ការទូទៅក្រុមកាំភ្លើងធំ​ Arsenal លោក Unai Emery ក្រោយធ្លាក់ចេញពីការប្រកួតពានរង្វាន់ League Cup ខណៈពត៌មាននៃការផ្លាស់ប្តូរតួនាទីរបស់លោកត្រូវបានលើកឡើងជាបន្តបន្ទាប់។

ព្រមជាមួយគ្នានេះដែរវីរបុរស Arsenal លោក Nigel Winterburn បានប្រាប់គេហទំព័រ goal.com ថាអតីតខ្សែបម្រើឆ្នើមរបស់ក្រុមកាំភ្លើងធំ គឺកីឡាករ Patrick Vieira ជាគ្រូបង្វឹកមានសមត្ថភាព និងសក្តានុពលអាចទទួលតួនាទីដឹកនាំជំនួសគ្រូបង្វឹកអេស្បាញរូបនេះបាន។

អតីតកីឡាករក្រុមជម្រើសជាតិបារាំងរូបនេះបច្ចុប្បន្នគឺជាគ្រូបង្វឹកក្លឹប Nice នៅលីគទី ១បារាំង និងធ្លាប់បានដឹកនាំពួកគេទទួលចំណាត់ថ្នាក់លេខ៧ ក្នុងយុទ្ធនាការប្រកួតរដូវកាល ២០១៨-២០១៩ កន្លងទៅនេះ។ បច្ចុប្បន្នក្រុម Arsenal ឈរនៅចំណាត់ថ្នាក់លេខ៥ ក្នុងតារាងលីកបន្ទាប់ពីប្រកួតបាន ១០សប្តាហ៏។ ក្រុមកាំភ្លើងធំកំពុងឈរបន្ទាប់ពីក្រុមលេខ៤ Chelsea ចំនួន ៤ពិន្ទុក្រោយការប្រកួតចុងក្រោយរបស់ពួកគេស្មើគ្នាជាមួយ Crystal Palace ២ទល់និង២។

ប្រភព៖ foxsportsasia