ក្រុម Arsenal និង Sevilla បានរក្សាកំណត់ត្រាឈ្នះ១០០%របស់ពួកគេ ក្នុងក្របខ័ណ្ឌ Europa League តាមរយៈការដណ្តើមបានជ័យជម្នះរៀងៗខ្លួន ប៉ុន្តែ ក្រុម PSV Eindhoven បានបាត់បង់ពិន្ទុរបស់ខ្លួនជាលើកដំបូង នៃយុទ្ធនាការនេះ ខណៈដែលការប្រកួតវគ្គចែកពូល បានឈានដល់ពាក់កណ្តាលទី កាលពីថ្ងៃព្រហស្បតិ៍។

Arsenal បានវាយបកតាមពីក្រោយ២លើកក្នុងពេលប្រកួតជាមួយនឹងក្រុមព័រទុយហ្គាល់ Vitoria នៅទឹកដីខ្លួនឯង ក្នុងពូល F ប៉ុន្តែ ការស៊ុតបាល់ពិន័យ Free-kick យ៉ាងល្អពីសំណាក់កីឡាករបម្រុង Nicolas Pepe បានជួយឲ្យក្រុមកាំភ្លើងធំមួយនេះ ទទួលបានជ័យជម្នះក្នុងលទ្ធផល ៣-២។ ក្រុម Sevilla មិនបានជួបការលំបាកឡើយ ខណៈដែលពួកគេបានកត់ត្រាជ័យជម្នះយ៉ាងស្រួលក្នុងលទ្ធផល ៣-០ លើក្រុម Dudelange។

ក្រុមទាំងពីរនេះមាន Sevilla នឹង Arsenal បានឈរលេខ១ក្នុងពូល A ដោយមាន៩ពិន្ទុ ក្រោយពីកីឡាករ Franco Vázquez បានស៊ុតបាល់បញ្ចូលទី២គ្រាប់ សម្រាប់ក្រុមម្ចាស់ជើងឯក ៥៤សម័យកាល មួយនេះ។

ប្រភពព័ត៌មាន៖ Channel News Asia