រយៈពេលមួយឆ្នាំកន្លះមកនេះមិនទទួលបានអ្វីជាផ្លែផ្កានោះទេអ្នកចាំទី Thibaut Courtois ក្នុងការបង្ហាញ ទម្រង់លេងអោយ Real Madrid បន្ទាប់ពីកីឡាករមានកម្ពស់ខ្ពស់សញ្ជាតិ បែលហ្ស៊ិកវ័យ២៧ឆ្នាំរូបនេះបានផ្ទេរពី Chelsea មកដល់ទឹកដី Santiago Bernabeu ក្នុងតម្លៃ ៣៥ លានផោននៅរដូវកាលមុន។

ផ្ទុយទៅវិញ Courtois បានបណ្តោយឱ្យរបូតគ្រាប់បាល់បញ្ចូលទីរហូតដល់ទៅ ៦០ គ្រាប់ក្នុងការបង្ហាញ ខ្លួនសរុប ៤៥ ដងគ្រប់ការប្រកួតសម្រាប់ក្លឹបនិងរារាំងមិនអោយគូបដិបក្សស៊ុតបញ្ចូលទីបានត្រឹមមតែ ១៣ដង រៀងរាល់១ប្រកួត ។ បើទោះបីលោក Zinedine Zidane ផ្តល់ជំនឿលើរូបគេ និង បែជាអនុញ្ញាតឱ្យ Keylor Navas ចាកចេញ ទៅ Paris Saint-Germain ប៉ុន្តែមកដល់ពេលបច្ចុប្បន្ននេះ Courtois មិនបានបង្ហាញលទ្ធផលល្អដើម្បីតបស្នងសម្រាប់់ជំនឿចិត្តរបស់គ្រូបង្វឹកបារាំងរូបនេះឡើយ។

ប្រភពពីគេហទំព័រ El Dasmarque អេស្បាញ បានអោយដឹងថា Real Madrid សម្លឹងឃើញបេក្ខភាពអ្នកចាំទី Unai Simon មានវ័យ ២២ ឆ្នាំបច្ចុប្បន្នកំពុងលេងអោយក្រុម Athletic Bilbao ដែលធ្វើបាន៤ដង Cleansheet (មិនអោយគូបដិបក្សស៊ុតបញ្ជូលទីរៀងរាល់១ប្រកួត) នៅរដូវកាលនេះជាមួយតម្លៃខ្លួនប្រមាណ៥០លានផោនត្រៀមនិងផ្លាស់មកជំនួសតំណែង Courtois ប្រសិនរូបគេនៅតែបង្ហាញទម្រង់លេងមិនបានល្អដូច្នេះទៀត។