Cristiano Ronaldo ខ្សែប្រយុទ្ធឆ្នើមក្រុម Juventus បានប្រាប់អ្នកគាំទ្រក្រុមម្ចាស់ជើងឯកក្របខណ្ឌ SerieA ថារូបគេមិនទាន់ត្រៀមខ្លួនចូលនិវត្តន៍នៅឡើយទេ។ការលើកឡើងរបស់ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ រូបនេះបានថ្លែងទៅកាន់បណ្តាញសារព័ត៌មានមុនការប្រកួតក្របខណ្ឌ Champions League ទល់នឹងក្រុម Lokomotiv Moscow នៅថ្ងៃអង្គារនេះ។

ទោះបីជាមានមានវ័យ ៣៤ឆ្នាំ ទៅហើយក្តី អតីតខ្សែប្រយុទ្ធក្រុម Man.United និង Real Madrid បានលើកឡើង យ៉ាងខ្លីថាអាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ។ Ronaldo បន្តថាៈទោះស្ថិតក្នុងវ័យ៣៤, ៣៥ រឺ ៣៦ឆ្នាំ វាមិនមែនជាចុងបញ្ចប់នៃអាជីពរបស់អ្នកទេ ។សម្រាប់ខ្ញុំនៅតែអាចបង្ហាញពីទម្រង់លេង បៀបលេងប្រកបដោយភាព មុតស្រួចនិងមានគំនិតកាន់តែចាស់ទុំ។

ខ្សែប្រយុទ្ធស្លាបនិងជាម្ចាស់ពានបាល់មាស៥សម័យរូបនេះបានផ្ទេរពីក្រុម Real Madrid ដោយចុះកុងត្រារយៈពេល ៤ ឆ្នាំជាមួយក្រុមមានមូលដ្ឋាននៅទីក្រុងទូរីន និង បន្តលេងនៅរដូវកាលទី២ជាមួយ Juventus ប៉ុន្តែប្រិយមិត្តអ្នកគាំទ្របានសម្តែង ការព្រួយបារម្ភ បន្ទាប់ពី Ronaldo ធ្លាប់ព្រលយពាក្យចង់ចូលនិវត្តន៏និងចាប់អាជីពមុខជំនួញវិញនោះ។