អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថានៅតែចិញ្ចឹមចិត្តចង់បានខ្សែការពារកណ្ដាលរបស់ក្លិប Napoli កីឡាករ Kalidou Koulibaly។
ខ្សែការពារកណ្ដាលសញ្ជាតិសេណេហ្កាល់រូបនេះនៅតែជាគោលដៅសំខាន់របស់ក្លិប Manchester United បើទោះបីជាពួកគេទើបតែទិញបានកីឡាករ Harry Maguire ពី Leicester City អំឡុងពេលទីផ្សារដោះដូរកីឡាករកន្លងទៅនេះក្នុងតម្លៃបំបែកកំណត់ត្រាក៏ដោយ។
យោងតាមកាសែត Diario Gol បានអោយដឹងថាក្លិប Napoli ត្រៀមខ្លួនរួចរាល់ក្នុងការអនុញ្ញាតអោយកីឡាករ Koulibaly ចាកចេញក្នុងតម្លៃសមរម្យមួយ បន្ទាប់ពីកីឡាកររូបនេះបានសារភាពថាគាត់ចង់ចាកចេញពីក្លិប។ តាមរយៈប្រភពដដែលបានអោយដឹងបន្តទៀតថាកីឡាករ Koulibaly ក៏មានទំនាក់ទំនងជាមួយនឹងក្លិប Real Madrid ផងដែរ ដោយបច្ចុប្បន្នតម្លៃខ្លួនរបស់ខ្សែការពារកណ្ដាលរូបនេះមានតម្លៃប្រមាណ ១១៤លានផោន (ឬប្រហែល ១៤៣លានដុល្លារអាមេរិក)។ នេះអាចជាទំហំទឹកប្រាក់មួយដ៏ច្រើន ប៉ុន្តែវាប្រហែលមិនមែនជាឧបសគ្គសម្រាប់ក្លិបធំដូចជា Manchester United នោះទេ ដោយសារតែពួកគេធ្លាប់ទិញកីឡាករក្នុងតម្លៃបំបែកកំណត់ត្រាជាច្រើនរូបរួចទៅហើយ៕
ប្រភព៖ Caughtoffside Credit: Khmerlaod