ខ្សែប្រយុទ្ធ Luis Suarez បានប្រើបច្ចេកទេសទាត់បាល់បកចេកបញ្ចូលទីយ៉ាងអស្ចារ្យដើម្បី នាំក្រុមម្ចាស់ជើងឯក Barcelona ឡើងឈរដល់លេខរៀងទី២ នៅក្របខណ្ឌ La Liga ជាមួយនឹងជ័យជម្នះ ៤:0 លើក្រុម Sevilla នៅឯកីឡាដ្ឋាន Camp Nou បើទោះបីជាពួកគេសល់អ្នកលេងត្រឹមតែ៩នាក់ក្រោយពី Araujo និង Dembele ត្រូវអាជ្ញាកណ្តាលបណ្តេញចេញ។

ក្រុមម្ចាស់ផ្ទះរបស់គ្រូបង្វឹក Ernesto Valverde បានបំបាក់ភ្ញៀវរបស់អតីតគ្រូបង្វឹកជម្រើសជាតិអេស្បាញ និង Real Madrid លោក Julen Lopetegui ដោយរកបាន ៣ គ្រាប់នៅ ៨ នាទីដំបូង។ ខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរូហ្គាយ Suarez បានរកគ្រាប់បាល់បញ្ចូលទីនាំមុខមុនក្រោយ ចាប់ផ្តើម២៧ នាទីមុនពេល Arturo Vidal និង Ousmane Dembele បន្ថែមបាន២គ្រាប់ទៀត ខណៈ Lionel Messi បានបញ្ចប់ការស៊ុតបាល់ Free Kick គ្រាប់ទី៤ យ៉ាងល្អ។

គិតត្រឹមសប្តាហីទី៨នេះ Barcelona មានគម្លាត២ពិន្ទុប៉ុណ្ណោះពីក្រុម Real Madrid បន្ទាប់ពីក្រុមរបស់លោក Zinedine Zidane បានផ្តួល Granada ៤-២ កាលពីថ្ងៃសៅរ៍ខណៈ Atletico Madrid ឈរនៅចំណាត់ថ្នាក់ លេខ៣ ក្រោយទទួលលទ្ធផល ០:០ ជាមួយក្រុម Real Valladolid កាលពីថ្ងៃអាទិត្យដូចគ្នា។

មានវីដេអូ: