ក្រុមមាន់ខ្នាយមាស Tottenham Hot Spur នៅតែបន្តរងបរាជ័យជាថ្មីម្តងទៀតខណៈដែលពួកគេជួបរឿងខកចិត្តបន្ទាប់ពីការប្រកួតក្របខ័ណ្ឌ Champions League ក្រោមថ្វីជើងក្រុម Bayern Munich កាលពីដើមសប្តាហ៏នេះស្របពេលក្រុមភ្ញៀវ Tottenham បានរងបរាជ័យ៣:0 ក្រោមថ្វីជើងម្ចាស់ផ្ទះ Brighton នៅក្របខណ្ឌ Premier League សប្តាហ៏ទី៨ កាលពីយប់ថ្ងៃសៅរ៏ទី ៥ តុលា ២០១៩នេះ ។
ក្រោយបរាជ័យ ៧-២ ចាញ់ក្រុម Bayern Munich នៅពាក់កណ្តាលសប្តាហ៍កន្លងទៅនេះគ្រូបង្វឹក Mauricio Pochettino រំពឹងថាក្រុមនិងស្តារមុខមាត់ឡើងវិញក៏ប៉ុន្តែអ្វីៗមិនដូចការរំពឹងទុក្ខ ខណៈអ្នកចាំទី Hugo Lloris សង្គ្រោះបាល់មិនបានល្អនៅតង់ទី១ត្រឹមតែនាទីទី៣ ធ្វើអោយកីឡាករ Neal Maupay តែតបញ្ចូលទីបានសម្រេចគ្រាប់បាល់ដំបូង មុនពេលខ្សែប្រយុទ្ធអន្តរជាតិអៀឡង់វ័យ១៩ឆ្នាំ Aaron Connolly បន្ថែមគ្រាប់បាល់ទី២និងទី៣ អោយក្រុមម្ចាស់ផ្ទះយកឈ្នះក្នុងលទ្ធផល៣:0គួរអោយភ្ញាក់ផ្អើល ។
គិតមកដល់ពេលនេះ Tottenham បានបរាជ័យ១០ ដងសម្រាប់ការប្រកួតក្រៅទឹកដីចុងក្រោយ របស់ពួកគេនៅ Premier League ខណៈការប្រកួតចុងក្រោយគឺយកឈ្នះក្រុម Fulham ២-១ តាំងតែពីថ្ងៃទី ២០ ខែមករាដើមឆ្នាំ២០១៩នេះមកម្លេះ។