ក្នុងការប្រកួត UEFA Champions League នៅយប់មិញនេះ ក្រុម Barcelona បានវាយបកយកឈ្នះក្រុម Inter Milan បាន២-១ វិញ ក្រោយពីត្រូវក្រុមរបស់លោក Conte នាំមុខតាំងពីនាទីទី២។
ខ្សែប្រយុទ្ធ Luis Suarez បានស៊ុតបាល់បញ្ចូលទី២គ្រាប់ ដើម្បីជួយឲ្យក្រុម Barcelona ដណ្តើមបានជ័យជម្នះ ២-១ លើក្រុម Inter Milan ក្នុងក្របខ័ណ្ឌ Champions League និងធ្វើឲ្យលោក Antonio Conte ស្គាល់ចាញ់ជាលើកដំបូង បើគិតចាប់តាំងពីលោកចូលដឹកនាំក្រុមអ៊ីតាលីមួយនេះ។
ក្រោយពីចប់ការប្រកួតនេះដែរ Messi បានបង្ហាញចំណាប់អារម្មណ៍ដែរថានេះទើបជាការចាប់ផ្ដើមរបស់ខ្លួនប៉ុណ្ណោះ ក្រោយពីជាសះស្បើយពីរបួស។ នេះជាប្រកួតដំបូងដែលខ្លួនគេអាចលេងបានពេញ៩០នាទី ហើយអ្វីគ្រប់យ៉ាងនឹងល្អប្រសើរឡើងវិញសម្រាប់ក្រុម Barcelona៕
វីដេអូ: