ក្រុមទើបឡើងមកពីក្របខណ្ឌលីកលំដាប់ទី២Granada បានបង្កភាពភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីពួកគេបានផ្តួលម្ចាស់ជើងឯក La Liga នៅសប្តាហ៏ទី៥ ដើម្បី ឡើងមកឈរលើកំពូលតារាងរដូវកាលថ្មី២០១៩-២០២០នេះ ក្រោយចាប់ផ្តើមត្រឹមតែ២នាទីប៉ុណ្ណោះកីឡាករ Ramon Azeez បានរកគ្រាប់បាល់នាំមុខមុននៅត្រឹមនាទីទី២ប៉ុណ្ណោះសម្រាប់ក្រុមម្ចាស់ផ្ទះទៅហើយ ។
ទោះបីជាអ្នកចាត់ការ Barcelona លោក Ernesto Valverde បានដាក់បញ្ចូល កីឡាករ Lionel Messi និងកីឡាករវ័យក្មេង Ansu Fati តាំងតែពីតង់ ទី ១ ប៉ុន្តែ នៅតែមិនអាចស្រោចស្រង់ស្ថានការណ៏បានបន្ទាប់ពី Vadillo បន្ថែមគ្រាប់បាល់ទី២នៅនាទីទី៦៦តង់ទី២ដោយបាល់ប៉េណាំងទី ក្រោយពីខ្សបម្រើ Arturo Vidal ធ្វើអោយបាល់ប៉ះដៃក្នុងតំបន់គ្រោះថ្នាក់។បញ្ចប់ក្នុងលទ្ធផលម្ចាស់ផ្ទះ Granada ២:0 Barcelona ។
លទ្ធផលនេះបានរុញច្រានអោយ Barcelona ជួបការចាប់ផ្តើមយុទ្ធនាការណ៏រដូវកាលថ្មី នៅ La Liga ដ៏អាក្រក់បំផុតរបស់ពួកគេក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះនិងបាននាំក្រោយធ្លាក់ទៅឈរនៅលំដាប់ទី ៧ ដោយមានគម្លាត ៣ ពិន្ទុនៅពីក្រោយក្រុមកំពូលតារាងបច្ចុប្បន្ន ។ការប្រកួតមួយគូទៀត Atletico Madrid បានខកខានឱកាសឡើងទៅឈរនៅកំពូលតារាងក្រោយខក ជិត្តជួបលទ្ធផលបានត្រឹ0:0ជាមួយក្រុមភ្ញៀវ Celta Vigo ។