លោកគ្រូបង្វឹក Zinedine Zidane បានលើក​ឡើង​ថា កីឡាករ​របស់ក្រុមអធិរាជស Real Madrid ទាំង​អស់​​គឺ​ខ្វះ​ការ​តាំង​ចិត្ត​ បន្ទាប់​​ក្រុម​ជើង​ឯក​១៣​សម័យ​​ប្រកួត​បើកឆាក​ចាញ់ក្លឹបយក្សបារាំង Paris Saint Germain ៣ទល់នឹង០ ដោយមិននឹកស្មាន។

ក្លឹបយក្សអេស្ប៉ាញ Real Madrid ១នេះបានបង្ហាញ​ការ​លេង​អន់​មែនទែន​កាល​ពី​យប់​មិញ ជា​ពិសេស​ការទាត់សឹងតែគ្រប់ជើង​មិន​ចំ​គោល​ដៅ​សូម្បី​មួយ​ជើង។ គាត់បាននិយាយ​​ក្នុង​សន្និសីទកាសែត​ក្រោយ​ចប់​ការ​ប្រកួត Zidane លើក​ឡើងបន្តទៀត​ថា PSG ល្អ​ជាង Real ពី​អ្វី​ដែល​ពួក​គេ​បាន​លេង​ជា​ពិសេសក្នុង​តំបន់​បម្រើ។

ហើយអ្វី​ដែល​​ធ្វើ​ឲ្យ​ខ្ញុំដែលជាអ្នកដឹកនាំក្រុម Real ទាំងមូលគឺ​មិន​សប្បាយ​ចិត្ត​​ទេ ព្រោះពួក​យើង​​មិន​​បាន​ដាក់​ចិត្ត​លេង​ឲ្យ​ខ្លាំងក្លា​ក្នុង​ការ​ប្រកួតកាលពីយប់មុិញសោះ ហើយ​នៅ​កម្រិត​នៃ​ការ​ប្រកួត​ប្រជែង​​បែប​នេះ វា​ពិជាមិន​អាច​ទៅ​រួច​ទេ។ ហើយកីឡាកររបស់ក្រុម Paris Saint Germain បង្កើត​ឱកាស​ល្អ​ៗ​ច្រើន តែ​វា​មិនមែន​​​ជាអ្វីដែល​ខ្ញុំ​ព្រួយបារម្ភ​រទេ។ អ្វី​ដែល​ខ្ញុំ​បារម្ភ​គឺ ក្រុម​ខ្វះ​ការ​តាំង​ចិត្ត”។ សម្ដី​របស់ Zidane។

មានវីដេអូ: