លោក Zinedine Zidane បានផ្តល់បទសម្ភាសន៏មុនការប្រកួតក្របខណ្ឌ Champions League ជាមួយ PSG ដោយរូបលោកបានផ្តោតការចាប់អារម្មណ៏លើកូនក្រុមរបស់ខ្លួន ព្រមទាំងបានបង្ហាញភាពរីករាយ និង ចង់ឃើញកីឡាករសំខាន់ទាំងបីរូបដូចជា Bale ,Benzema និង Hazard ចាប់ដៃគ្នាបង្ហាញសមត្ថភាពនៅតំបន់ប្រយុទ្ធក្នុង​ការប្រកួតជម្រុះក្នុងពូលដ៏សំខាន់នៅទឹកដី PSG ដែលមានមូលដ្ឋាននៅរាជធានីប៉ារីសប្រទេសបារំាងវេលាម៉ោង ២ទាបភ្លឺស្អែកនេះ។

ទាក់ទងនឹង Hazard សម្រាប់ការប្រកួតដ៏សំខាន់លោក Zidane បានអោយដឹងថា គាត់មិនមានបញ្ហាទេ ហើយរូប​គេបានត្រៀមលក្ខណៈរួចរាល់ហើយដើម្បីចូលលេងចាប់ដៃគូជាមួយមិត្តរួមក្រុម Benzema, Bale និង Hazard ក្នុងនាមខ្សែប្រយុទ្ធមានឈ្មោះកាត់ BBH