ក្រុមម្ចាស់ជើងឯក Barcelona បានបើកទ្វារកីឡាដ្ឋាន Camp Nou របស់ខ្លួន ដើម្បីស្វាគមន៏ក្រុម Valencia សម្រាប់ការប្រកួត ក្របខណ្ឌ La Liga សប្តាហ៏ទី៤កាលពីយប់ថ្ងៃសៅរ៏ទី ១៤ កញ្ញា ២០១៩ម្សិលមិញនេះ។ខ្សែប្រយុទ្ធវ័យក្មេង Ansu Fati វ័យ ១៦ ឆ្នាំរបស់ក្រុម Barcelona បានបង្ហាញ ទម្រង់លេង បានល្អបំផុតក្រោយស៊ុតបញ្ចូលទីនាំមុខមុន នៅនាទីទី ២ បន្ទាប់ពីការបញ្ជូនបាល់របស់ខ្សែបម្រើ Frankie De Jong ទោះបីជាយ៉ាងនេះក្តី Fati បបានបង្កើតឪកាស បោះបាល់ អោយទៅ Frankie De Jong មានឪកាសស៊ុតបញ្ចូលទីវិញម្តងគឺ៥នាទីក្រោយមក។
កីឡាករ Kevin Gameiro របស់ក្រុមម្ចាស់ផ្ទះមានឪកាសវាយបកវិញប៉ុន្តែ Gerard Pique និង Luis Suarez បានបន្ថែមគ្រាប់បាល់៣គ្រាប់ទៀត មុនពេល Maxi Gomez រកបានគ្រាប់បាល់ទី២អោយ Valencia ។បញ្ចប់ការប្រកួត Barcelona ៥:២ Valencia។
គួរកត់សម្គាល់ថាខ្សែប្រយុទ្ធឆ្នើម Lionel Messi នៅតែមិនអាចបង្ហាញខ្លួនចូលលេងក្នុងការ ប្រកួតនេះបាននៅឡើយទេ ក្រោយពីរូបគេមិនទាន់សះស្បើយពីបញ្ហារបួស ខណៈដែលប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះក៏បង្ហាញវត្តមានទស្សនា ការប្រកួតមិត្តរួមក្រុមផងដែរ ។
មានវីដេអូ: