ប្រភពពត៌មានពីDon Balon បានចុះផ្សាយថាខ្សែប្រយុទ្ធ Jadon Sancho របស់ក្រុម Borussia Dortmund បានច្រានចោលការផ្លាស់មកកាន់ក្លឹប Manchester United និង Real Madrid ខណៈដែល​កីឡាករ​អន្តរ​ជាតិ​អង់គ្លេសវ័យ១៩ឆ្នាំរូបនេះបានបង្ហាញពីការចាប់អារម្មណ៍ចង់ផ្លាស់ទៅលេងរួមក្រុមជាមួយ Lionel Messi នៅ​ឯ​ក្លឹប​Barcelona ។

ប្រភពដដែលបន្តថាSancho និងបង្ហាញខ្លួននៅលីកកំពូល Bundesliga របស់អាឡឺម៉ង់ រដូវកាល ២០១៩-២០២០ជាលើកចុងក្រោយខណៈអតីតកីឡាករក្រុម Manchester City សំលឹងមើលឪកាសផ្លាស់​ទៅលេង​នៅ​ក្លឹបយក្ស Barcelona ដើម្បីមានឪកាសបានលេងចាប់ដៃគូជាមួយ ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ។

Messi ម្ចាស់ពានរង្វាន់ Ballon ៥ សម័យនៅមិនទាន់បានក្រុមដើម្បីការពារតំណែងជើងឯក La Liga រដូវ​កាល​នេះនៅឡើយទេក្រោយពី បច្ចុប្បន្នកំពុងមានបញ្ហារបួសនិង​មិន​ទាន់​អាចវិលត្រឡប់មកកាន់​ទីលាន​ដើម្បី​ជួយ​ក្រុម​​បានវិញ​ទេ​ ខណៈក្រុម​មានមូលដ្ឋានមកពី​តំបន់ Catalans ទទួល​​បានជ័យជម្នះតែ១ដងគត់ពីការប្រកួតLa Liga ចំនួន ៣ លើក និងបច្ចុប្បន្នកំពុងស្ថិត​នៅចំណាត់ថ្នាក់ទី ៨ ក្នុងតារាង។