លោក Diego Maradona អតីតគ្រូបង្វឹកអាហ្សង់ទីនបានទទួលតំណែងជាគ្រូបង្វឹក នៅក្របខ័ណ្ឌ Superliga​ អាហ្សង់ទីន​ឈ្មោះ Gimnasia y Esgrima La Plata។ វីរបុសដែលបានជួយអោយ អាហ្សង់ទីនលើកពានWorld Cup ឆ្នាំ១៩៨៦ ម៉ារ៉ាដូណាបានបាត់បង់ការងារបន្ទាប់ពីចាកចេញពីក្រុម Ascenso MX Dorados របស់​មិក​ស៊ិក​កាលពីខែមិថុនាឆ្នាំនេះដោយសារមូលហេតុសុខភាព។

Sebastian Mendez ត្រូវបានតែងតាំងជាជំនួយការរបស់អធិរាជបាល់ទាត់រហស្សនាមខ្លាកន្តឿរូបនេះ ខណៈ​អតីតខ្សែប្រយុទ្ធអាហ្សង់ទីន Gabriel Batistuta បានបដិសេធទទួលតួនាទីដោយសារតែត្រូវវះកាត់​បញ្ហា​របួស កជើង។អតីតខ្សែប្រយុទ្ធក្រុម Napoli លោក Maradona ធ្លាប់ដឹកនាំអាហ្សង់ទីនក្នុង​ព្រឹត្តិការណ៍​បាល់​ទាត់​​ពិភព​លោកឆ្នាំ ២០១០ និងបានឈានដល់វគ្គ៨ក្រុមចុងក្រោយ ១/៤ផ្តាច់ព្រ័ត្រដោយចាញ់ក្រុម អាល្លឺម៉ង់​ក្នុង​លទ្ធផល ៤-០ ។

បច្ចុប្បន្នក្រុម Gimnasia ស្ថិតនៅបាតតារាងបន្ទាប់ពី៥ប្រកួតនៅដើមរដូវកាល​ថ្មីមាន១ពិន្ទុខណៈការប្រកួតដំបូង​របស់ម៉ារ៉ាដូណា នៅទឹកដីខ្លួនឯងដើម្បីទទួលក្រុម Racing Club នៅថ្ងៃទី ១៥ ខែកញ្ញា២០១៩ខាងមុខនេះ។

មានវីដេអូ: