អ្នកចាត់ការទូទៅ Juventus លោក Maurizio Sarri បានវិលត្រឡប់ទៅទីលានហ្វឹកហាត់វិញហើយ​បន្ទាប់ពីរូបលោកបានសម្រាកព្យាបាលនិងជាសះស្បើយពីជំងឺរលាកសួត។ អតីតគ្រូបង្វឹកក្រុមតោខៀវរូបនេះ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យធ្វើ​រោគ​វិនិច្ឆ័យរកឃើញមានជំងឺនេះ កាលពីខែសីហា និង បានខកខានការងារដឹកនាំក្រុម​របស់​ខ្លួន​សម្រាប់ការ​ប្រកួត​នៅ​លីក​កំពូល Serie A ពីរប្រកួតជាមួយក្រុម Parma និង Napoli ។

Giovanni Martusciello ជំនួយការក្លឹប Juventus បានផ្តល់បទសម្ភាសន៏ថាៈ យើងនិងធ្វើការហ្វឹក​ហាត់ចុង​ក្រោយ​ដោយគ្មានរូបគាត់នៅថ្ងៃនេះហើយ បន្ទាប់មកយើងនឹងដឹងថាតើគាត់អាចធ្វើកិច្ចការរបស់ខ្លួន​បាន​នៅថ្ងៃ​ស្អែកឬអត់។

លោក Sarri អ្នកចាត់ការទូទៅសញ្ជាតិអ៊ីតាលីបានជំនួសតំណែងលោក Massimiliano Allegri ក្រោយពី​រូប​លោក​បានចាកចេញពីតួនាទីជាគ្រូបង្វឹកបើទោះបីជាដឹកនាំក្រុមឈ្នះជើងឯក Serie A ជាលើកទី ៨ ជាប់ៗគ្នា​ក្នុង​រយៈពេល១០ឆ្នាំចុងក្រោយក៏ដោយ។បុរសវ័យ ៦០ឆ្នាំរូបនេះ បានវិលត្រឡប់ទៅកាន់ប្រទេសអ៊ីតាលីវិញ កាលពី រដូវ ក្តៅនេះបន្ទាប់​ពីចំណាយពេលត្រឹម​មួយ​រដូវកាល ដឹកនាំ​ Chelsea និងបានជួយក្លឹបឈ្នះពានរង្វាន់ Europa League ។